អន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ព្រមានដល់ក្រុមហាម៉ាស់ ក្រោយពីកំទេចរូង ក្រោមដី១កន្លែង

យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នេះថា លោក ប៊េនហ្សាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានដល់ក្រុមហាម៉ាស់ សុំកុំព្យាយាមធ្វើអ្វីមកលើអ៊ីស្រាអ៊ែល ក្រោយពីបានបំផ្លិច បំផ្លាញរូងក្រោមដី របស់ក្រុមហាម៉ាស់មួយកន្លែង ។

កាលពីព្រឹកថ្ងៃព្រសហ្បតិ៍ កងទ័ពការពារជាតិអ៊ីស្រាអ៊ែល (IDF)បានប្រកាសថា កងទ័ពបាន បំផ្លាញរូងក្រោមដីមួយកន្លែង ដែលឆ្លងកាត់ប្រទេសអ៊ីស្រាអ៊ែល ពីតំបន់ហ្គាហ្សា ស្ត្រីប ដែលគ្រប់គ្រងដោយក្រុមចលនាឥស្លាម ហាម៉ាស់ ។

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងថា  វា”នឹងមិនឲ្យតម្លៃរបស់ពួកគេឡើយ ទន្ទឹមនឹងព្យាយាម ធ្វើអ្វីមកលើយើង។ លោកបានបន្ថែមថា អ៊ីស្រាអ៊ែល បានបំបែកសំបុករូងភ្នំដែល មានលក្ខណៈ ជាប្រព័ន្ធរបស់ក្រុហាម៉ាស់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top