អន្តរជាតិ

រថយន្តដឹកទំនិញ បុករថយន្តក្រុង នៅអង់គ្លេសស្លាប់មនុស្ស២នាក់ និងច្រើននាក់ទៀតរបួស

London: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែតុលានេះបានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់បន្ទាប់ពី ការប៉ះទង្គិចគ្នារវាងឡាន ដឹកទំនិញនិងរថយន្ដក្រុង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅលើផ្លូវហាយវេនៅក្នុងតំបន់ Berkshire របស់អង់គ្លេសនៅជិតទីក្រុងឡុង។

ប៉ូលីស Thames Valley បានបញ្ជាក់ថាអ្នកដំណើរពីរនាក់នៅក្នុងរថយន្តក្រុង បានស្លាប់នៅកន្លែងកើតហេតុហើយមនុស្ស ៩នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅពេលរសៀល។

ប៉ូលីសបាននិយាយថា អ្នកដំណើរបីនាក់ផ្សេងទៀតនៅក្នុងរថយន្ដក្រុង រួមទាំងអ្នកបើកបរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយ មានរបួសធ្ងន់។

ផ្លូវហាយវេ M4 ត្រូវបានបិទទាំងសងខាង ហើយរថយន្តសង្គ្រោះបន្ទាន់បីគ្រឿង បានប្រញាប់ប្រញាល់ទៅសង្គ្រោះក្នុងតំបន់ កើតហេតុផងដែរខណៈ ដែលមូលហេតុប្រាកដ ដែលនាំឲ្យមាន គ្រោះថ្នាក់នេះនៅមិនទាន់បានដឹងនៅឡើយ៕

ដោយ៖ ស៊ុន លី

Facebook Comments

To Top