អន្តរជាតិ

មន្ទីរប៉ង់តាហ្គោន សម្រេចផ្អាក ការហោះហើរ ទាំងអស់ របស់យន្តហោះ ចម្បាំងF-35 ក្រោយហេតុ ការណ៍ធ្លាក់

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែតុលានេះ បានឲ្យដឹងថា ក្រសួងការពារជាតិ អាមេរិក បានធ្វើការសេចក្តី ប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិល មិញថា ខ្លួនកំពុងពន្យារពេល ប្រតិបត្តិការយន្តហោះប្រយុទ្ធ F-35 ទាំងអស់បន្ទាប់ពីយន្តហោះ F-35B មួយគ្រឿង បានធ្លាក់កាលពីខែមុន។

សេចក្តីថ្លែងការណ៍ពីការិយាល័យកម្មវិធី F-35 បាននិយាយថា សេវាកម្មទាំងអស់ របស់សហរដ្ឋ អាមេរិក និងដៃគូអន្តរជាតិ នឹងធ្វើការផ្អាកការហោះហើរ ជាបណ្តោះអាសន្នរបស់ នៃយន្តហោះប្រភេទ F-35 ខណៈពេលដែលក្រុមហ៊ុន កំពុងបាន ធ្វើការ ត្រួតពិនិត្យបំពង់ប្រេងនៅក្នុងម៉ាស៊ីននៅលើយន្តហោះ F-35 ទាំងអស់ដែលជឿជាក់ថា វាគឺជាមូលហេតុនៃការធ្លាក់លើកមុននោះ។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយទៀតថា ប្រសិនបើបំពង់បង្ហូរប្រេង ដែលត្រូវបាន សង្ស័យ ត្រូវបានដំឡើងផ្នែកនេះឡើងវិញ និងជំនួសដោយបំពង់ ប្រេងថ្មីខណៈដែល យន្តហោះដែលមានបំពង់ល្អ នឹងបន្តហោះហើរបានវិញ។

ការផ្អាកនេះបានកើតឡើងបន្ទាប់ពីយន្តហោះ F-35B បានធ្លាក់កាលពីខែមុន នៅរដ្ឋ កាលីហ្វ័រញ៉ាខាងត្បូង ។ ឧបទ្ទវហេតុនោះជាលើកដំបូង ដែលយន្តហោះចម្បាំង F-35 ដែលមានតម្លៃជាង ១០០លានដុល្លារ បានធ្លាក់ដោយខ្លួនឯង៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top