ព័ត៌មានជាតិ

ភ្ជុំបិណ្ឌបញ្ចប់ភ្លាម សែលកាត ផ្តល់ប្រាក់រង្វាន់ ដល់ទៅ៩ម៉ឺនដុល្លារភ្លែត ដល់អតិថិជនរបស់ខ្លួន

ភ្នំពេញ៖ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរបានបញ្ចប់ទៅថ្មីៗនេះភ្លាម ក្រុមការងារ សែលកាត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានធ្វើការប្រគល់ប្រាក់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ ៩០ ០០០ដុល្លារ ជូនដល់អិថិជន មានសំណាង ២រូប ដែលចូលរួមលេងកម្សាន្ត ជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” នៅការិយាល័យកណ្តាលខ្លួនតែម្តង ។

ក្នុងចំណោមអតិថិជនទាំងពីរនាក់ ដែលមានសំណាងជាងគេនេះ មានឈ្មោះទី១. លោក ហ៊ឹម សុខជាតិ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ រស់នៅក្រុងតាខ្មី បានឈ្នះប្រាក់សុទ្ធ ៤០ ០០០ ដុល្លារ ពីក្រុមហ៊ុនទូរសព្ទចល័ត សែលកាត និងទី២. លោក ថាច់ វណ្ណា ក៏ជាបុគ្គលិកក្រុមហ៊ុនឯកជន ១រូបផងដែរ មកពីខេត្តពោធិ៍សាត់ បានឈ្នះប្រាក់សុទ្ធ ៥០ ០០០ ដុល្លារ ពីក្រុមហ៊ុនទូរសព្ទចល័ត សែលកាត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅ តែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាន នឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។

ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕

 

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top