តារា

ផ្ទះរបស់តោមីងស៊ឺ ត្រូវអតីតជំនួយការ លួចគាស់ចូល

តៃវ៉ាន់៖ តារាសម្តែងដ៏ល្បីល្បាញ Jerry Yan ( តោមីង ស៊ឺ) ដែលមមាញឹក ចេញទៅបំពេញ ការងារនៅក្រៅប្រទេសនោះ មានដំណឹងថា ត្រូវគេគាស់ផ្ទះបម្រុង ចូលលួចពេលម្តាយ នៅផ្ទះតែម្នាក់ឯង ។

ត្រឡប់ទៅខែកកក្កដាឆ្នាំនេះ ផ្ទះរបស់តារាតៃវ៉ាន់ Jerry Yan ត្រូវគេដឹងថា មានមនុស្ស ប្រុស ប្លែក មុខម្នាក់លួចគាស់បង្អួចចូល បម្រុងប្លន់ឬលួចយកទ្រព្យសម្បត្តិ តែម្តាយរបស់ Jerry បានភ្ញាក់ទាន់ព្រោះកណ្តឹងសុវត្ថិភាពរោរិ៍ឡើង ហើយបុរសនោះក៏ប្រញាប់រត់ចេញទៅវិញ។ ម្តាយរបស់Jerry បានខលទៅប្តឹងប៉ូលីស ហើយតាមកាមេរាសុវត្ថិនៅជិតនោះបានបង្ហាញថា បុរសរូបនេះមានកាន់សោមួយមកចាក់ទ្វារផ្ទះរបស់ Jerry តែចាក់មិនបាន ទើបប្រឹងគាស់បង្អួច ចូលទៅតែម្តង ។ ក្រោយឆែកកាមេរាសុវត្ថិភាពនៅក្បែរនោះ ប៉ូលីសសម្គាល់បានថា បុរសម្នាក់ នោះជាអតីតជំនួយការរបស់ Jerry Yan ហើយគេឆ្លៀតធ្វរឿងនេះព្រោះដឹងថា Jerry មិននៅ ។ ពេលត្រូវចាប់ខ្លួនអតីតជំនួយការឈ្មោះ Chan នោះបាននិយាយថា ខ្លួនមិនមានចេតនា លួចឬប្លន់ផ្ទះរបស់ Jerry ទេ ខ្លួនគ្រាន់តែចង់ចូលមើលថា មានអ្វីប្លែកតែប៉ុនណោះ ព្រោះដឹង ថា Jerry មិននៅ ។

Jerry Yan សមាជិកឆ្នើមរបស់ក្រុម F4 កាលពីពេលថ្មីៗនេះបានបញ្ជាក់ដែរថាលោក Chan ជាអតីតជំនួយការរបស់ខ្លួនពិតមែន ហើយជុំវិញរឿងនេះខ្លួននឹងធ្វើការស៊ើបអង្កេតបន្តទៀត ព្រោះពេលនោះរបស់មានតម្លៃខ្លះក្នុងផ្ទះបានបាត់ទៅ ៕

ដោយ៖ទូច សុខលីដា

 

Facebook Comments

To Top