អន្តរជាតិ

ផ្ទុះដ៏កក្រើក ចេញពីរោងចក្រ ផលិតដែកថែប នៅឥណ្ឌា អ្នកស្លាប់កើនដល់១៣នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ថា ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះ ដ៏កក្រើកដែលបាន កើតឡើង កាលពីថ្ងៃអង្គារ នៅឯរោងចក្រផលិតដែកថែប នៅរដ្ឋ Chhattisgarh  ភាគកណ្តាលប្រទេសឥណ្ឌា បានកើនឡើងដល់១៣នាក់ ។

ការផ្ទុះបានកើតឡើង ដោយសារផ្ទុះបំពង់នាំឧស្ម័នមួយ ដែលជាកម្មសិទ្ធរបស់រដ្ឋ ក្រោមការគ្រប់ គ្រងដោយអាជ្ញាធរដែកថែប ដែលមានរោងចក្រឈ្មោះ Bhilai Steel Plantរបស់ប្រទេសឥណ្ឌា នៅក្រុង Bhilai  ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីរដ្ឋធានី Raipur  នៃរដ្ឋខាងលើ ។

មន្ត្រីមួយរូបបាននិយាយថា “ទន្ទឹមនឹងនេះ សាកសពចំនួន៩នាក់ បានរកឃើញភ្លាមៗ ក្រោយ ពីមានករណីផ្ទុះ ២នាក់ក្នុងចំណោមអ្នករងរបួស១៤នាក់ មានរបួសធ្ងន់ ហើយបានបញ្ជូន ទៅកាន់ មន្ទីរពេទ្យទើបស្លាប់នៅពេលយប់ ។ ២នាក់ទៀត បានបាត់បង់ជីវិត ក្នុងរយៈពេល២៤ម៉ោងក្រោយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top