សន្តិសុខ និង សង្គម

ប.ស.ស សាខាខេត្តកំពង់ចាម រៀបចំសម្របសម្រួល ឯកសារជូនកម្មការិនីចំនួន៣នាក់ ដើម្បីឱ្យពួកគាត់ទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន

កំពង់ចាម៖ នៅថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងបានសម្របសម្រួលរៀបចំ ឯកសារជូនដល់កម្មការិនី ដែលបានសម្រាលកូនចំនួន ០៣នាក់ មកពី ៖
+ មណ្ឌលសុខភាពត្រប់ ចំនួន ០២នាក់៖
១. ឈ្មោះ ភឿន ស្រីពុំ បម្រើការងារនៅរោងចក្រ LI QIANG CORP
២. ឈ្មោះ សៀង សៀម បម្រើការងារនៅរោងចក្រ TOP SUMMIT GARMENTS INC.
+មណ្ឌលសុខភាពជើងព្រៃ ចំនួន ០១នាក់
៣. ឈ្មោះ មឿន អៀន បម្រើការងារនៅរោងចក្រ CARLINGTON ( CAMBODIA) CO., LTD ។

ការសម្របសម្រួលរៀបចំ ឯកសារនេះ មានគោលបំណងដើម្បីឱ្យកម្មករនិយោជិតជាស្រ្តីទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីខែមករា រហូតមកដល់ពេលនេះ ប.ស.ស សាខាខេត្តកំពង់ចាមបានចុះសម្របមស្រួលរៀបចំឯកសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ជូនដល់កម្មការិនីជាសមាជិក ប.ស.ស ដែលបានសម្រាលកូន សរុបចំនួន ២ ៦១២ នាក់។

ទាំងអស់នេះ ក៏ដោយសារមានការយកចិត្តទុកដាក់ពី សំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ៕

Facebook Comments

To Top