ព័ត៌មានជាតិ

បេក្ខជនបណ្ឌិត នៃសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ឡើងការពារគម្រោង ស្រាវជ្រាវ ពីតួនាទី និងភារកិច្ច នៃនគរបាលយុត្តិធម៌

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារ គម្រោងស្រាវជ្រាវ បឋមនិក្ខេបបទថ្នាក់បណ្ឌិត មហា វិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត តុប ឈុនហេង ក្រោមប្រធានបទ “តួនាទី និងភារកិច្ច នៃនគរបាលយុត្តិធម៌“។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាន នៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មាន ចំនួន ៥រូប ក្នុងនោះ មាន១រូប ជាប្រធាន, មាន២រូប ជាសាស្ត្រាចារ្យវាយតម្លៃ, មាន១រូប ជា សមាជិក និងមាន១រូបទៀត ជាលេខាកត់ត្រា។ សាស្ត្រាចារ្យណែនាំមានចំនួន ២រូប មាន១រូប ជាសាស្ត្រាចារ្យណែនាំគោល និង ១រូប ជាសាស្ត្រាចារ្យណែនាំរង។ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យ ដែលផ្តល់នូវពហុពុទ្ធិ ទេព កោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់ វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការ ជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួម ចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែក យ៉ាងសកម្ម ក្នុងការកសាងធនធានមនុស្សជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាង ធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

Facebook Comments

To Top