អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន នឹងបំពេញទស្សនកិច្ចមួយ មកកាន់ប្រទេសចិន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះថា លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន នឹងបំពេញទស្សនកិច្ចមួយ មកកាន់ប្រទេសចិន ។

លោក Lu Kang អ្នកនាំពាក្យមួយរូប មកពីក្រសួងការបរទេសចិន បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន នឹងចំណាយពេលវេលាជាផ្លូវការមួយ ដើម្បីមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ខាងមុខនេះ តបតាមការអញ្ជើញ របស់លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Facebook Comments

To Top