អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ជួបជាមួយ នឹងមន្ត្រីជាន់ខ្ពស់ចិន ដើម្បីពិភាក្សា ចំណងទ្វេរភាគី

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែតុលានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្ស ប្រជាធិបតេយ្យ សេរីនិយមLDPលោក Shinzo Abe បានជួបជាមួយលោក Song Tao ប្រធាននាយកដ្ឋាន អន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោកSongបាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរ បានបញ្ជាក់ពីគោលការណ៍ និងទិស ដៅនៃការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលកិច្ចប្រជុំថ្មី របស់ពួកគេ។

លោកបាននិយាយថា កិច្ចប្រជុំលើកទី៨ នៃយន្តការផ្លាស់ប្តូរបក្ស គ្រប់គ្រងដោយចិន ជប៉ុន ដែលបានធ្វើឡើងនៅទីនេះគឺសំដៅអនុវត្តន៍ការឯកភាពគ្នា រវាងមេដឹកនាំ នៃប្រទេសទាំងពីរ ដែលនាំមកនូវ តួនាទីឈានមុខខាងនយោបាយ នៃយន្តការផ្លាស់ប្តូរ បក្សទៅភាគីទាំងពីរ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យភាពខុសគ្នា តាមរបៀបស្ថាបនា និងការជំរុញកិច្ច សហប្រតិបត្តិការ ជាក់ស្តែងក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ៕

 

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top