សន្តិសុខ និង សង្គម

នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ ពីបទប្រើប្រាស់ អាវុធខុសច្បាប់ និងចែក ចាយគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅប៊ី ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ ពីបទប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងចែកចាយ នូវគ្រឿងញៀនផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ រដ្ឋា គឺជាមុខសញ្ញាចាស់ បានប្រព្រឹត្តអំពើ ហិង្សា ជាច្រើនដង ដូចជា កែច្នៃអាវុធ បាញ់ត្រូវ  ក្រោមចុងដង្ហើមប្រពន្ធ របស់ខ្លួន កាលពីថ្ងែ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនខ្លួន នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ រួមជាមួយវត្ថុ តាង រួមមាន ,ទី១-កាំភ្លើង ម៉ាក K59 ១ ដើម មាន គ្រាប់ ៦ គ្រាប់ ,ទី២- កាំភ្លើងបាញ់សត្វ ១ ដើម ,ទី៣- កាំភ្លើងកែឆ្នៃ ២ ដើម ,ទី៤- អាយកូម ១ គ្រឿង ម៉ាកម៉ូតូរូឡា ,ទី៥- ម្សៅក្រាម ព៍ណស ថ្លា សង្ស័យសាធាតុញៀន ១ កញ្ចប់ ,ទី៦-ជញ្ជីងថ្លឹង ១ គ្រឿង និងទី៧-ថង់សម្រាប់ វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀនមួយចំនួន ៕

ដោយ៖អេង ប៊ូឆេង

Facebook Comments

To Top