ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនប្រគល់ឲ្យ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ គ្មានលិខិតឆ្លងដែន និងការងារច្បាស់លាស់ បានចូលមកប្រទេសកម្ពុជា ត្រូវមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ចាប់ខ្លួនប្រគល់ ឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅម៉ោង១១ ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ក្រោយពីជនជាតិចិនរូបនេះ តែងតែដើរដេកតាមដងផ្លូវសាធារណៈ ។

ជនជាតិចិនម្នាក់ ឈ្មោះ PANG DONG SHENG ភេទប្រុស អាយុ៣៦ឆ្នាំ​ គ្មានទីលំនៅច្បាស់លាស់ ហើយដើរដេកតាមដងផ្លូវសាធារណៈ ព្រមទាំងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន ។ បន្ទាប់មកកម្លាំងការិយាល័យ បានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ រយៈកាលស្នាក់នៅប្រទេសកម្ពុជា គ្មានការងារធ្វើច្បាស់លាស់ និងគ្មានទីកន្លែងស្នាក់នៅពិតប្រាកដ ទើបបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តអនុវត្តនីតិវិធីនៃច្បាប់៕
ដោយ៖សុធា

Facebook Comments

To Top