កីឡា

គ្រូបង្វឹកក្រុម Manchester City និយាយអ្វីខ្លះ​ អំពីកីឡាករបាល់ទាត់កម្ពុជាទាំង ៤៦នាក់ ដែលបញ្ជូនទៅ​ ដោយស្រាបៀរកម្ពុជា

ភ្នំពេញ៖ មិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីអ្នកឈ្នះរង្វាន់ ក្រវិលកំប៉ុងស្រាបៀរកម្ពុជា ទៅលេងចក្រភពអង់គ្លេសទាំង ៤៦នាក់ បានត្រឡប់មកដល់ ប្រទេសកម្ពុជាវិញ ស្រាប់តែគ្រូបង្វឹកម្នាក់ ហើយក៏ជានាយកផ្នែក បច្ចេកទេសនៃក្រុម Manchester City ម្នាក់គឺលោក អេនឌី ស្ម៊ីត (Andy Smith) បានផ្ញើពាក្យពេជន៍ទាំងអស់នេះ មកដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។

អេនឌី ស្ម៊ីត (Andy Smith) បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តី សោមន្សរីករាយណាស់ ដែលបានជួបជាមួយប្រជាជនកម្ពុជា នៅលើទីលានហ្វឹកហាត់បាល់ទាត់ ក្រុម Manchester City ចក្រភពអង់គ្លេស ព្រោះវាជាលើកដំបូងបង្អស់ហើយ ដែលពួកយើងបានបង្ហាត់បង្ហាញ នូវរបៀបលេងបាល់របស់ក្រុមយើង ទៅដល់ប្រជាជនកម្ពុជា បើទោះជាបទពិសោធន៍ នៃការហ្វឹកហាត់នេះ មានរយៈពេលខ្លីត្រឹមតែ ១ ព្រឹក ហើយអ្នកទាំង ៤៦នាក់ នោះមិនមែន ជាកីឡាករអាជីពក្តី តែវាជាពេលវេលា ដ៏សប្បាយ ដោយសារតែអ្នកទាំង ៤៦នាក់ បានបង្ហាញអំពីអត្តចរិត​ ដ៏គួរអោយចូលចិត្ត គឺការចង់ចេះចង់ដឹង ហើយប្រឹងប្រែងធ្វើតាមការ បង្គាប់បង្រៀនរបស់គ្រូបង្វឹកទាំងអស់គ្នា ហើយម្យ៉ាងវិញទៀតនោះ គឺភាពរួសរាយរាក់ទាក់របស់អ្នកទាំង ៤៦នាក់តែម្តង។ ហើយខ្ញុំសង្ឃឹមថាពួកគេពេញចិត្ត និងសប្បាយរីករាយជាមួយ បទពិសោធន៍ នៃការហ្វឹកហាត់នេះ ពីគ្រូបង្វឹករបស់ពួកយើង”។

លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានមានប្រសាសន៍ ផងដែរថា “តំណាងអោយថ្នាក់ដឹកនាំ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ខ្ញុំសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលតែងតែគាំទ្រ ពិសាស្រាបៀរកម្ពុជា ហើយតាមរយៈរូបភាព និង ពាក្យសំដីអ្នកដែលឈ្នះរង្វាន់ ទៅចក្រភពអង់គ្លេសទាំង ៤៦ នាក់ បានប្រាប់ខ្ញុំ​មុនពេលចាកចេញ ពីប្រទេសកម្ពុជា បានបង្ហាញខ្ញុំថាពួកគេ ពិតជាសប្បាយរីករាយខ្លាំង នឹង រំភើបខ្លាំង ជាមួយបទពិសោធន៍ដ៏អស្ចារ្យនេះ ពីស្រាបៀរកម្ពុជា ព្រោះទីបំផុតក្តីសុបិន្ត របស់ពួកបានគេ ក្លាយជាការពិត។ លោកបានបន្តទៀតថា ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ ខ្ញុំពិតជាមានអារម្មណ៍ ក្តុកក្តួលសប្បាយចិត្ត ដែលបានលឺសំដីពិតទាំងនេះ ចេញពីអតិថិជនស្រាបៀរកម្ពុជា ហើយសង្ឃឹមថា នឹងមានប្រជាជនកម្ពុជាជាច្រើន នឹងទទួលបានរង្វាន់ ដ៏អស្ចារ្យនេះ ពីស្រាបៀរកម្ពុជា ពីព្រោះនៅមានរង្វាន់ជាច្រើនទៀត នៅក្នុងក្រវិលកំប៉ុងនៅឡើយ ដែលមិនទាន់មានអ្នកឈ្នះ”។

លោក គង់ ពេជ្រ អតិថិជនម្នាក់ក្នុងចំនោមទាំង ៤៦ នាក់ ដែលទើបតែត្រឡប់មកពី ចក្រភពអង់គ្លេសបានប្រាប់យើងថា “វាជាបទពិសោធន៍អស្ចារ្យបំផុត ក្នុងឆាកជីវិតរបស់ខ្ញុំ ដែលខ្ញុំបានជាន់លើទឹកដី មហាអំនាចមួយនេះ គឺចក្រភពអង់គ្លេស ដែលមានការរីកចំរើនខ្លាំងគ្រប់វិស័យ ហើយបានឃើញផ្ទាល់ភ្នែក នូវទេសភាពដ៏ស្រស់ស្អាត នៃទីក្រុងឡុងដ៍ (London) ជាច្រើនកន្លែង ទីក្រុងលីវើភូល (Liverpool) និង ទីក្រុងមែនជេស្ទើរ (Manchester City) ។ លើសពីនេះទៅទៀត​ គឺបទពិសោធន៍ នៃការទស្សនាផ្ទាល់ ការប្រកួតបាល់ទាត់លីគកំពូល របស់អង់គ្លេស English Premiere League រដូវកាល ២០១៨ -២០១៩ រួមជាមួយការជួប ប្រាស្រ័យទាក់ទងផ្ទាល់ និងហាត់លេងបាល់ជាមួយ គ្រូបង្វឹកក្រុមបាល់ទាត់ មែនជេស្ទើរ (Manchester City) នាថ្ងៃបន្ទាប់តែម្តង។ ខ្ញុំពិតជាទទួលបាន នូវភាពសប្បាយរីករាយខ្លាំងបំផុត មិនអាចបំភ្លេចបានជាមួយរង្វាន់ ពីស្រាបៀរកម្ពុជាមួយនេះ។ ”

សូមបញ្ជាក់ថាអ្នកទាំង ៤៦ នាក់នេះបានចាកចេញ ពីប្រទេសកម្ពុជា ទៅចក្រភពអង់គ្លេស តាំងពី២សប្តាហ៍មុនថ្ងៃទី ២៧ កញ្ញា ២០១៨ ហើយទើបត្រឡប់មកដល់កម្ពជាវិញ កាលពីសប្តាហ៍មុនក្រោម ការរៀបចំ និងចំនាយសព្វបែបយ៉ាង ពីស្រាបៀរកម្ពុជា។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

 

 

 

 

 

 

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top