ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា និងអតីតរដ្ឋមន្រ្តីកូរ៉េ ចូលរួមកម្មវិធី ផ្តល់ពានរង្វាន់អ្នកឈ្នះ យុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ ភាសាបង្កើតការស្អប់ខ្ពើមគ្នា ក្នុងបណ្តាញសង្គម

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នឹងអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េ លោក Kim Sung-Whan ចូលរួមកម្មវិធី ផ្តល់ពានរង្វាន់អ្នកឈ្នះ យុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់​ ភាសាបង្កើតការ ស្អប់ខ្ពើមគ្នាក្នុងបណ្តាញសង្គម និងប្រព័ន្ធនានាដែលប្រើអ៉ីនធើណែត។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោក ឡុង ឌីម៉ង់ បានលើកឡើងថា “ខ្ញុំជាមួយនឹងអតីត​ រដ្ឋមន្ត្រីការបរទេសកូរ៉េ ឯឩ Kim Sung-Whan (អាណត្តិប្រធានាធិបតី Lee Myung-Bak) ចូលរួមកម្មវិធីផ្តល់ពានរង្វាន់​ អ្នកឈ្នះយុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ ភាសាដែលបង្កើតការស្អប់ខ្ពើម គ្នាក្នុងបណ្តាញសង្គម និងប្រព័ន្ធនានាដែលប្រើអ៊ីនធើណេត”។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា “កូរ៉េខ្លួនឯងដឹងច្បាស់ណាស់ពី ភាពគ្រោះថ្នាក់នៃសង្គ្រាមដែល អាចកើតឡើងភ្លាមដោយសារភាសា នេះឯង…ជាក់ស្តែងពីការដែលលោក ប្រធានាធិបតីដូណាល់ត្រាំបានហៅ លោកគីនជុងអ៊ុនថា ជា កូនក្មេងគ្រាប់បែក Little rocket man មកជាពាក្យ លង់ស្នែហ៏លោកគីមជុងអ៊ុន Falling in love ក្រោយពីបានជួបចរចារគ្នា និងក្រោយពីបានអានលិខឹតផ្អែម ពីគីមជុងអ៊ុន”៕ ដោយ៖ស៊ាន កុសល

Facebook Comments

To Top