ព័ត៌មានជាតិ

ស្ងាត់ៗ ក្រុមហ៊ុន ជីប ម៉ុង ផលិតសាប៊ូបោកសម្លៀកបំពាក់ គុណភាពខ្ពស់ ដើម្បីប្រជែង នៅលើទីផ្សារ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង នាថ្មីៗនេះបានប្រកាសលក់ នូវផលិតផលថ្មីរបស់ខ្លួន ដែលប្រជាពលរដ្ឋ ស្ទើរតែគ្រប់រូប ត្រូវការប្រើប្រាស់ ជាចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រុមហ៊ុនដែលជោគជ័យ ស្ទើរតែគ្រប់វិស័យមួយនេះ ថ្មីៗបានចេញលក់ម្សៅសាប៊ូ បោកសម្លៀកបំពាក់ថ្មីមួយប្រភេទ ដែលមានឈ្មោះថា «Ora ជាមួយគុណភាព និងតម្លៃ ដែលនឹកស្មានមិន ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ។

និយាយពីគុណភាព របស់ម្សៅសាប៊ូ បោកសម្លៀកបំពាក់ «Ora» វិញ ត្រូវបានទទួលស្គាល់ ពីអ្នកប្រើប្រាស់ជាច្រើន និងបានឲ្យដឹងថា សាប៊ូនេះអាចផ្តល់អត្ថប្រយោជន៍ រហូតទៅដល់៤យ៉ាង សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ពួកគាត់។

អត្ថប្រយោជន៍ទី១ គឺសាប៊ូ Ora មិនមានសារធាតុធ្វើឲ្យកាត់ដៃ ក្នុងពេលបោកគក់ និងក្រោយពេល បោកគក់ ដែលជួយឲ្យអ្នកប្រើប្រាស់ ងាយស្រួលក្នុងការបោកសម្លៀកបំពាក់ ដោយដៃម្តងៗ។ ចំណែក ចំណុចសំខាន់ទី២ «Ora» ជាសាប៊ូដែលមានពពុះច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់ អាចសន្សំសំចៃសាប៊ូ និងកាត់បន្ថយ ការចំណាយបានគួរសមផងដែរ។ សម្រាប់អត្ថប្រយោជន៍ទី៣ សាប៊ូ “Ora” មានក្លិនក្រអូប និងជាប់បានយូរបន្ទាប់ពីបោកកក់។ អត្ថប្រយោជន៍ដ៏សំខាន់ ចុងក្រោយទី៤ គឺសាប៊ូ Ora មានអនុភាព ដែលអាចលាងជម្រះ ទៅលើស្នាមប្រឡាក់ បានឆាប់រហ័ស និងស្អាតល្អ ដែលធ្វើឲ្យអ្នកប្រើប្រាស់ អាចសន្សំសំចៃកម្លាំង និងពេលវាលាបានច្រើន។

ក្រៅពីផលិតផលសាប៊ូ «Ora» បច្ចុប្បន្ននេះក្រុមហ៊ុន Chip Mong ក៏ជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំ ក្នុងប្រទេសកម្ពុជា រួមមានស៊ីម៉ង់ត៍អូដ្ឋ បេតុងលាយស្រេច ទុយោ ក្បឿង និងដែកថែបម៉ាកអ៊ីតាលីម៉ាក V មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏មានផ្គត់ផ្គង់គ្រឿងបរិភោគ ដូចជា ប្រេងឆា អាហារសម្រន់ និងនំជាដើម ហើយថ្មីៗនេះក៏មានគម្រោងបង្កើតធនាគារ ដែលនឹងប្រកាស ដាក់ដំណើរការឆាប់ៗនេះផងដែរ៕

 

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top