អន្តរជាតិ

រុស្ស៊ីបង្ហាញជំហ ត្រៀមខ្លួនពង្រីកនូវសន្ធិសញ្ញា កាត់បន្ថយកម្មវិធី អាវុធនុយក្លេអ៊ែរ ជាមួយនឹងអាមេរិក

មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១១ ខែតុលានេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមពង្រីកសន្ធិសញ្ញា កាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី New START សម្រាប់រយៈពេលប្រាំឆ្នាំទៀត ដែលវានឹងអាចផ្តល់ឱ្យរដ្ឋាភិបាលវ៉ាស៊ីនតោន នូវដៃគូរបស់ខ្លួន មានឆន្ទៈគោរពតាមបំផុតម្នាក់។

យោងតាមការប្រកាស ដែលបានចេញផ្សាយ ដោយក្រសួងការបរទេស បានឱ្យដឹងថាលោក Vladimir Yermakov នាយកនាយកដ្ឋានគ្រប់គ្រង អាវុធនៃក្រសួងការបរទេសរុស្ស៊ី បានធ្វើការកត់សម្គាល់នេះ នៅឯកិច្ចប្រជុំ របស់គណៈកម្មាធិការទីមួយ នៃមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ។

លោកបាននិយាយថាមុននឹងពង្រីក សន្ធិសញ្ញាវាចាំបាច់ ក្នុងការដោះស្រាយបញ្ហា នៃការអនុវត្តរបស់ខ្លួន ដោយសហរដ្ឋអាមេរិក ជាពិសេសការដកចេញ ជាឯកតោភាគីដោយក្រុងវ៉ាស៊ីនតោន នៃអាវុធយុទ្ធសាស្ត្រ វាយលុកសំខាន់ៗ ដែលវាបានមើលទៅហាក់បីដូចជា រំលងបទដ្ឋាន ដែលមានចែង នៅក្នុងសន្ធិសញ្ញា។

New START ដែលមានប្រសិទ្ធភាព ក្នុងឆ្នាំ២០១១ ហើយនឹងផុតកំណត់នៅឆ្នាំ២០២១ នឹងធ្វើឱ្យរុស្ស៊ី និងអាមេរិកកាត់បន្ថយ ចំនួនអាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយវាអាចនឹងធ្វើការពន្យា បានរហូតដល់៥ឆ្នាំ ដោយកិច្ចព្រមព្រៀងគ្នាមួយ ពីលើនេះ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top