ព័ត៌មានជាតិ

រថភ្លើងរត់ធ្លាក់ផ្លូវ នៅភាគខាងជើងឥណ្ឌា បណ្តាលឲ្យស្លាប់ និងរបួសជិត៤០នាក់

ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា មានករណីរថភ្លើង រត់ធ្លាក់ផ្លូវនៅភាគខាងជើង នៃប្រទេសឥណ្ឌា បណ្តាលឲ្យមាន អ្នកស្លាប់ និងរបួសជិត ៤០នាក់ ។

ក្រុមមន្ត្រីអាយស្ម័យយាន បាននិយាយថា រថភ្លើងបានជួបឧប្បត្តិហេតុ នៅឯស្ថានីយរថភ្លើង Harchandpur កាលពីថ្ងៃពុធ នៅក្នុងស្រុក Raebareli នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ។

យ៉ាងហោចណាស់មនុស្ស ចំនួន៧នាក់ស្លាប់ និងជាង៣០នាក់បានរងរបួស ក្រោយពីរថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានរត់ធ្លាក់ចេញពីគន្លង ផ្លូវរត់កាលពីថ្ងៃពុធ នៅរដ្ឋខាងលើនេះ ៕ ម៉ៅ បុប្ផាមករា

Facebook Comments

To Top