អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន និងកាណាដា ពិភាក្សគ្នា លើប្រធានបទភាព ជាដៃគូ និងពាណិជ្ជកម្មតាម ទូរស័ព្ទ

ប៉េកាំង:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១១ ខែតុលានេះបានឲ្យ ដឹងថា សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi និងសមភាគីកាណាដា លោក Chrystia Freeland បានពិភាគ្សាអំពីពាណិជ្ជកម្ម សកលនិងភាពជាដៃគូទ្វេភាគី របស់ពួកគេតាមរយៈទូរស័ព្ទ កាលពីថ្ងៃពុធម្សិលមិញ។

លោក Freeland បានប្រាប់លោក Wang អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហរដ្ឋអាមេរិកម៉ិកស៊ិកកាណាដា USMCA ដោយនិយាយថារាល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីគួរតែ បើកចំហររួមបញ្ចូលប៉ុន្តែ មិនមានផ្តាច់មុខទេ ហើយថា USMCA មិនគួរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ របស់ប្រទេសដទៃទេ។

លោកស្រីរដ្ឋមន្ត្រីការបរទេសបាននិយាយថា ប្រទេសកាណាដានឹងជំរុញការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងទៀត ដោយផ្អែកលើការសម្រេច ចិត្តរបស់ខ្លួននេះផងដែរ។

លោកស្រីក៍បាននិយាយថាប្រទេសកាណាដា ត្រៀមខ្លួនចូលរួមជាមួយបណ្តាប្រទេសដទៃ ទៀតរួមទាំងប្រទេសចិនក្នុងការកាន់កាប់ប្រព័ន្ធ ជួញដូរពហុភាគីស្របតាមច្បាប់ និងប្រឆាំងនឹងការការពារ ពាណិជ្ជកម្ម៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top