អន្តរជាតិ

យោធាប្រមាណ ៥០.០០០នាក់ មកពីប្រទេសចំនួន ៣១រួមគ្នាធ្វើសមយុទ្ធ ទ្រង់ទ្រាយធំប្រចាំឆ្នាំ២០១៨ នៅណ័រវេសន៍

OSLO៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា កងកម្លាំងប្រដាប់ អាវុធនៃប្រទេសណ័រវេសន៍ បានឲ្យដឹងកាលពីថ្ងៃពុធថា យោធាប្រមាណ៥០.០០០នាក់ មកពីបណ្តាប្រទេសចំនួន៣១ នឹងចូលរួមក្នុងលំហាត់សមយុទ្ធ របស់អង្គការណាតូ ប្រចាំឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា នៅក្នុងប្រទេសណ័រវេសន៍ ។

ប្រទេសសមាជិក របស់អង្គការណាតូទាំងអស់ ចំនួន២៩ប្រទេស និងសហដៃគូរបស់ខ្លួន ដែលមានស៊ុយអែត និងហ្វាំងឡាំង ដែលមានយន្តហោះ ប្រមាណ១៥០គ្រឿង ទូកចំនួន៦៥គ្រឿង និងរថយន្តរហូតដល់ ១០.០០០គ្រឿង នឹងចូលរួមនៅក្នុងលំហាត់សមយុទ្ធនេះ ដែលជាការចូលរួម ពីសម្ព័ន្ធមិត្តជាទ្រង់ទ្រាយ ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់កើតឡើង ។

កងកម្លំាងប្រដាប់អាវុធ នៃប្រទេសណ័រវសន៍ បានឲ្យដឹងនៅលើគេហទំព័រ របស់ខ្លួនថា “លំហាត់សមយុទ្ធ នឹងធ្វើតេស្តទៅ លើសង្វាក់យោធាទាំងមូល ដែលមកពីការហ្វឹកហាត់យោធាកម្រិតប៉ិនប្រសព្វ ដើម្បីបញ្ជាការទៅលើកងកម្លាំងដ៏ច្រើន ៕ ម៉ៅ បុប្ផាមករា

Facebook Comments

To Top