អន្តរជាតិ

ព្យុះសង្ឃរា Michael បង្កជាគ្រោះបាក់ដី នៅរដ្ឋផ្លរីដា

វ៉ាស៊ីនតោន៖ ព្យុះសង្ឃរា Michael នៅព្រឹកថ្ងៃពុធ បានបង្កើនកម្លាំង ដែលអាច”បង្កគ្រោះថ្នាក់ខ្លាំង” ទៅជាខ្យល់ព្យុះកម្រិត៤ ដែលនឹងបង្កជាគ្រោះបាក់ដី នៅក្រុង Panhandle រដ្ឋ Florida និងមានកម្លាំងខ្យល់បក់បោកខ្លំាង នៅល្ងាចថ្ងៃពុធ ។ មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិ សហរដ្ឋអាមេរិក បានឲ្យដឹងដូច្នេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ។

កម្លាំងខ្យល់បក់ជាអតិបរិមា ជិត១៤០ម៉ាយក្នុង១ម៉ោង ស្មើនឹង២២៥គីឡូម៉ែត្រក្នុង១ម៉ោង នៅម៉ោង៥ព្រឹក ត្រូវនឹងម៉ោង៩និង០០នាទីម៉ោងសកល កាលពីថ្ងៃពុធ ។

ព្យុះសង្ឃរា Michael ឥឡូវនេះត្រូវបានគេព្យាករណ៍ថា នឹង “មានអនុភាពខ្លាំងក្លា” និងបង្កជាគ្រោះទឹកជំនន់ ដែលជាព្យុះមួយ បោកបក់នៅរដ្ឋអាគ្នេយ៏ របស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top