អន្តរជាតិ

ប្រធានាធិបតីគុយបា ចាប់ផ្តើមប្រើប្រាស់ គណនេយ្យ Twitter ជាលើកដំបូង

Havana: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែតុលានេះបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសគុយបា លោក Miguel Diaz-Canel បានចាប់ផ្តើមប្រើប្រាស់គណនី Twitter របស់គាត់ កាលពីថ្ងៃពុធ ដោយមានឈ្មោះថា @ DiazCanelB ដែលទទួលបាន អ្នកគាំទ្រជិត៩០០០នាក់ បន្ទាប់ពីប៉ុន្មានម៉ោង ក្រោយពីគាត់បានចេញការបង្ហោះដំបូង របស់គាត់ ។

Diaz-Canel បានបង្ហោះអំពីការចូលរួម ក្នុងការប្រារព្ធខួបលើកទី១៥០ នៃសង្គ្រាមគុយបាឆ្នាំ១៨៦៨ ប្រឆាំងនឹង អាណានិគមអេស្ប៉ាញ។ លោកប្រធានាធិបតី បានមានប្រសាសន៍ថា យើងកំពុងស្ថិតនៅក្នុងទីក្រុង #LaDemajagua ដែលជាកន្លែង ដែលមានមនោសញ្ចេតនា ស្នេហាជាតិបំផុត ហើយយើងជាអ្នកមានបំផុត។

លោក Diaz-Canel ដែលមានវ័យ៥៨ឆ្នាំ បានចូលកាន់តំណែង កាលពីខែមេសា ដោយតំណាង ឱ្យការផ្លាស់ប្តូរសមុទ្រ ជាជំនាន់ក្រោយ ដែលជាមេដឹកនាំគុយបា ក្រោយបដិវត្តន៍ ដែលមិនបានចូលរួម ក្នុងការផ្ដួលរំលំ របបផ្តាច់ការកាលពីឆ្នាំ ១៩៥៩។

ទោះជាយ៉ាងណាក៏ដោយ លោកបានប្តេជ្ញាចិត្ត ចំពោះមេដឹកនាំបដិវត្តន៍ លោក Fidel Castro និងប្អូនប្រុសលោក Raul Castro នៅពេលដែលលោក បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុង Twitter របស់លោក៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top