កីឡា

ណាត់ដៃគូហើយនៅ? ទៅស្រែកហ៊ោរ “កម្ពុជា ឈ្នះ ឈ្នះ!” លើកទឹកចិត្តក្រុមបាល់ទាត់គោព្រៃកម្ពុជា ប៉ះជាមួយទីម័រខាងកើត នាថ្ងៃស្អែកនេះ

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់មិត្តភាព អន្តរជាតិ រដូវកាលឆ្នាំ ២០១៨ ដែលនាំមកជូនដោយស្រាបៀរកម្ពុជា រវាងគូសងសឹកក្រុមគោព្រៃកម្ពុជា ទល់នឹង ទីម័រខាងកើត នឹងកើតឡើងនៅថ្ងៃទី ១២ ខែតុលា ខាងមុខនេះហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង ៦ ល្ងាច ។

នេះជាព័ត៌មានសម្រាប់អ្នកស្នេហាកីឡាបាល់ទាត់ ក៏ដូចជាសម្រាប់គូស្នេហ៍យុវវ័យដែលចង់បង្កើតអនុស្សាវរីយ៍ជាមួយគ្នាក្នុងវិស័យបាល់ទាត់ ដោយរួមគ្នាស្រែកហ៊ោរជាមួយពាក្យ “កម្ពុជា ឈ្នះ ឈ្នះ!” ដើម្បីផ្តល់កម្លាំងចិត្តអោយកីឡាករកម្ពុជា សូមចាប់ផ្តើមណាត់គ្នាអោយហើយ និងរកទិញសំបុត្រចូលរួមទស្សនាអោយបានមុនគេសម្រាប់ការប្រកួតលើកនេះ។

លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានមានប្រសាសន៍ថា “យើងសង្កេតឃើញថា ការគាំទ្រចូលរួមទស្សនាផ្ទាល់ការប្រកួតបាល់ទាត់បានក្លាយទៅជាព្រិត្តការណ៍ដ៏ពេញនិយមមួយក្នុងចំណោមស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន តួយ៉ាងការ ប្រកួតកន្លងទៅរវាង កម្ពុជា ទល់នឹង ម៉ាឡេស៊ីកាលពីខែមុន មានអ្នកចូលរួមទស្សនារហូតដល់ជាង ៣ ម៉ឺននាក់ឯណោះទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ហើយរួមជាមួយសម្រែកហ៊ោរខ្លាំងខ្លាំងជាមួយពាក្យ “កម្ពុជា ឈ្នះឈ្នះ!”ថែមទៀត។”
លោកអគ្គនាយក ក៏បានបន្ថែមទៀតថា ការណ៍នេះសបញ្ជាក់អោយឃើញថាយុវជន យុវវ័យកម្ពុជានាពេលបច្ចុប្បន្នកាន់តែស្រឡាញ់វិស័យកីឡាបាល់ទាត់កាន់តែខ្លាំងឡើង វាជាសញ្ញាដ៏ល្អសម្រាប់វិស័យបាល់ទាត់កម្ពុជា។ដូច្នេះ ស្រាបៀរកម្ពុជានឹងព្យាយាមបន្តនាំមកជូននូវការប្រកួតបែបនេះ រៀងរាល់ឆ្នាំផងដែរ។

ក្រុមហ៊ុនក៏មាន ការផ្តល់ជូនសំបុត្រចូលទស្សនាផ្ទាល់ដោយឥតគិតថ្លៃចំនួន ១០០ សំបុត្រ ទៅដល់អ្នកស្នេហាវិស័យបាល់ទាត់ដែលចូលទៅ ស៊ែរ (Share) ផុសការផ្សព្វផ្សាយពីការប្រកួត លើកនេះក្នុងទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជាទៅលើប្រូវហា្វល់(Profile) របស់ពួកគេផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រៅពីព្រិត្តការណ៍នៃការប្រកួតបាល់ទាត់នេះ នៅស្តង់ស្រាបៀរកម្ពជាក៏នឹងផ្តល់ជូននូវកម្មវិធីល្បែងកម្សាន្តសប្បាយៗ និង រង្វាន់ផ្សេងៗដូចជាអាវយឺតគាំទ្រកម្ពុជា សំភារៈសម្រាប់ស្រែកហ៊ោរ និង ភេសជ្ចៈដោយឥតគិតថ្លៃផងដែរ។ ដូច្នេះសូមកំភ្លេចទៅយកមុនពេលចូលទៅទស្សនាការប្រកួតផ្ទាល់។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

Facebook Comments

To Top