អន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី និងរលកយក្ស ស៊ូណាមិ វាយប្រហារមកលើ ដែនកោះរបស់ ប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់២.០៤៥ នាក់

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាល ពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារមកលើដែន កោះមួយរបស់ប្រទេសឥណ្ឌូនេស៊ី កាលពី២សប្តាហ៍កន្លងមកនេះ មានរហូតដល់ ២.០៤៥នាក់ហើយ ។

នៅក្នុងតំបន់ចំនួន៣ នៃប្រទេសឥណ្ឌូនេស៊ី ក្រោយពីមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កើតឡើងកាល ពី២សប្តាហ៍មុន ។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ហើយគេជឿជាក់ថា នៅបាត់ខ្លួននៅតំបន់ Petobo, Balaroa និង Sigi ដែលជាតំបន់ ជាយក្រុង Palu ។

អ្នកនាំពាក្យមួយរូបបាន និយាយថា ជនរងគ្រោះភាគច្រើននៅ តំបន់ Petobo ដែលផ្ទះជាច្រើនខ្នងបានកប់ក្នុងជម្រៅ តិចបំផុត៣ម៉ែត្រដោយល្បាប់ភក់ ។

គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ជាទូទៅបានបំផ្លាញក្រុង Palu និងសហគមន៍នៅក្បែរ នៅខេត្ត Central Sulawesi ៕

Facebook Comments

To Top