អន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,៣រ៉ិចទ័រ វាយប្រហារខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី

Java៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ វាយប្រហារមកលើខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី ។

ក្រុមមន្ត្រីមកពីទីភ្នាក់ងារ ឧតុនិយម និងភូមិសាស្ត្រ បានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទថា គ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត៦,៣រ៉ិចទ័រ វាយប្រហារមកលើខេត្ត East Java ដែលស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ អ្នកស្លាប់ដែលទទួល បានបឋមមានចំនួន៣នាក់ និងបង្កខូចខាតផ្ទះអស់ ជាច្រើនខ្នង ៕

Facebook Comments

To Top