ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ប្រគល់រង្វាន់ iPhoneX ជូនអ្នកឈ្នះពីកម្មវិធី ពិសាដោយទទួលខុសត្រូវ ឬ “GET YOUR SHAPE BACK”

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរ​ លំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout​ បានប្រគល់រង្វាន់ iPhoneX ថ្មីសន្លាងមួយគ្រឿង ជូនលោក ឌុល វណ្ណា ដែលជាអ្នកឈ្នះពីកម្មវិធីពិសា​ ដោយទទួលខុសត្រូវ ដែលមានឈ្មោះ “GET YOUR SHAPE BACK” ក្នុងការចាប់ឆ្នោតផ្សងសំណាង ដែលបានប្រព្រឹត្តធ្វើឡើង កាលពីថ្ងៃ ៧ ខែកញ្ញាកន្លងមក ។

ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដូច្នេះសូមលើកទឹកចិត្ត អតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេង ដើម្បីមានឱកាស ឈ្នះរង្វាន់ដ៏អស្ចារ្យនេះ ពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។

នៅក្នុងកម្មវិធី GYSB app មានមុខងារពិសេស ដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS ឬ Android) អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពិន្ទុពេញ (6 ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ iPhone X តាមរយៈការចាប់រង្វាន់។

ដើម្បីអប់រំអតិថិជន ឲ្យចេះទទួលទាន ក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីពីរ៖ (1) តាមទំព័រហ្វេសប៊ុក Get Your Shape Back KH និង (2) កម្មវិធីទូរស័ព្ទស្មាតហ្វូន ដែលមានឈ្មោះ “Get Your Sexy Back” ឬ “GYSB”. ។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះ មានអ្នកគាំទ្រ 110,000 នាក់ និងមានអ្នកទាញ យកកម្មវិធីនេះចំនួន 18,000 ។

គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយ ដែលក្រុមហ៊ុន CBL បានសហការជាដៃគូ ជាមួយក្រសួង ឬស្ថាប័នសំខាន់ៗ ដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធ យុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីបណ្តុះឲ្យមានឥរិយាបថ ទទួលខុសត្រូវ ចំពោះការទទួលទាន គ្រឿងស្រវឹង៕

 

ដោយ៖​ ដើមអម្ពិល

Facebook Comments

To Top