សន្តិសុខ និង សង្គម

ករណីលិចទូកអូប័រ កាលពីយប់មិញ នៅព្រែកកំចាយ ក្នុងស្រុកទឹកឈូ នៅបាត់ខ្លួនកុមារីម្នាក់ មិនទាន់រកឃើញនៅឡើយ

កំពត៖ ក្មេងស្រីម្នាក់ បានបាត់ខ្លួន ខណៈជិះទូកអូប័រឆ្លងទឹកព្រែក ជាមួយក្រុមគ្រួសារ ហើយត្រូវលេចអូប័រ ចំណុច កណ្តាលទឹកព្រែកកំចាយ តំបន់រមណីដ្ឋានខ្សែរ៉ក ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុមានភ្ញៀវមួយគ្រួសារ បានជួលអូប័រចល័ត មួយគ្រឿងជិះឆ្លងទៅត្រើយម្ខាងទៀត​​​​ ដើម្បីទៅលេងសាច់ញាតិនៅត្រើយម្ខាងនោះ នៅពេលជិះអូប័រទៅ មិនមានជួបហេតុការអ្វីនោះទេ លុះពេលត្រឡប់មកវិញ ហាក់ដូចជាមានការធ្វេសប្រហែសខ្វះប្រុងប្រយត្ន័ ទាំងអ្នកបើកបរ ទាំងអ្នកជិះ ហើយម្យ៉ាងអូប័រមានទំហ៊ំតូចល្មម ផ្ទុកមនុស្សដល់ទៅ៩នាក់ ហើយអ្នកជិះគ្មានពាក់ អាវពោងទាំងអស់គ្នាទៀត ក្នុងចំណោមមនុស្សទាំង៩នាក់ ដែលជិះនោះ​ មានក្មេងចំនួន៥នាក់ ចាស់ចំនួន៤នាក់ រួមទាំងអ្នកបើកអូប័រផង លុះមកដល់ពាក់កណ្តាលព្រែកក៏ត្រូវ អូប័រនោះលិចតែម្តង ពេលនោះអ្នកបំរើកាងារ នៅតាមខ្ចូសនៅសងខាងអមមាត់ព្រែក បានឃើញក៏ស្រែកឆោឡោហើយ យកទូកទៅជួយស្រង់មនុស្សដែល កំពុងជួបហេតុការ នោះបានចំនួន៨នាក់ បាត់ខ្លួនក្មេងស្រីម្នាក់ និងអូប័រ ក៏លេចបាត់តែម្តង រហូតមកដល់ រសៀល ថ្ងៃនេះ។

ទោះបីមានកម្លាំងនគរបាល វរៈការពារព្រំដែនទឹក សហការជាមួយនឹងក្រុមសមត្ថកិច្ច ពាក់ព័ន្ធជួយអន្តរាគមរុករក យ៉ាងណាគេពុំទាន់រកសាកសពក្មេង រងគ្រោះ និងអូប័រមួយគ្រឿង ដែលលេចនោះ ឃើញនៅឡើយទេ។

សមត្ថកិច្ចដដែល បានបន្តឲ្យដឹងថា កុមារីរងគ្រោះដែលបាត់ខ្លួនក្នុង ហេតុការខាងលើ មានឈ្មោះ វ៉ាវ អេនជី ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ១ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានឪពុកជាមន្រ្តីនគរបាល។

ប្រភពដដែលបន្តទៀតថា ម្ចាស់ទូកផ្ទាល់ មិនបាននៅកន្លែងទូកអូបរ័នោះទេគឺមាន ជួលអ្នកបើកបរផ្សេង ឲ្យមកបើកជំនួស។ ហើយម្ចាស់ទូកអូប័រផ្ទាល់ មានឈ្មោះ លឹម ងួនលី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅ ភូមិ ឃុំ កន្លែងកើតហេតុខាងលើ។ តែទោះជាយ៉ាងណា នៅក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ច ដែលសហការខាងលើ បាននិងកំពុង បន្ត រុករក ជនរងគ្រោះខាងលើនេះហើយ៕

ដោយៈ វ៉ាន់ ឌឿន

Facebook Comments

To Top