ព័ត៌មានជាតិ

កងពលតូចលេខ៩៩ ប្រកាសគាំទ្រទាំងស្រុង នូវគោលជំហរ សម្តេចតេជោ ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង ជាមួយបណ្តាប្រទេស និងអង្គការជាតិនានាជា

ភ្នំពេញ៖ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់បានប្រកាស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានធ្វើការគាំទ្រយ៉ាងម៉ឹងម៉ាត់ ដាច់ខាត ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង ជាមួយបណ្តាប្រទេស និងអង្គការជាតិនានាជាមិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈញត្តិគាំទ្រ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា “យើងខ្ញុំទាំងអស់គ្នា ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ សូមប្រកាសគាំទ្រទាំងស្រុង គោលជំហរ របស់រាជរដ្ឋាភិបាល តាមរយៈ នូវប្រសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍និស្សិត និងសិក្សាការីកម្ពុជា នៅប្រទេស ជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ” ។

ញ្ញាត្តិដដែលនេះ បានឲ្យដឹងបន្ថែមថា “យើងខ្ញុំទាំងអស់គ្នាគាំទ្រ យ៉ាងម៉ឺងម៉ាត់ ដាច់ខា ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង ជាមួយបណ្តាប្រទេស និងអង្គការជាតិនានាជាមិត្ត ។ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាប្រឹងប្រែងបំពេញ នូវតួនាទី ភារកិច្ច ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព នយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងនិតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា និងត្រៀមខ្លួនរួចជាស្រេចអនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានទ័ពជើងគោក ដើម្បីគោលបំណង និងគោលដៅដ៏ពិសិដ្ឋខាងលើ”៕

Facebook Comments

To Top