នយោបាយ

អ.ហ ផ្ទៃប្រទេស ចេញញាតិគាំទ្រ សម្តេចតេជោ ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង​ជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាជាមិត្ត

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (អ​.ហ ផ្ទៃប្រទេស) បានចេញញត្តិ គាំទ្រយ៉ាងម៉ឹងម៉ាត់ ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង ជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាជាមិត្ត ។

យោងតាម ញត្តិគាំទ្រ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ​ថា “យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន និងនាយទានរង នៃកងរាជអាវុធហត្ថទាំងមូល សូមប្រកាស គាំទ្រទាំងស្រុង គោលជំហររបស់រាជរដ្ឋាភិបាល តាមរយៈប្រសាសន៍​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាស ជួបសំណេះសំណាល ជាមួយ សហគមន៍និស្សិត និងកម្មសិក្សាការីខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ” ។

ញត្តិដដែលនោះ បានឲ្យដឹងទៀតថា “យើងខ្ញុំទាំងអស់គ្នា គាំត្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនងជាមួយបណ្តាលប្រទេស និងអង្គការអន្តរជាតិនានាជាមិត្ត” ។

ក្នុងនោះ ញត្តិដដែលនោះ បានាឲ្យដឹងទៀតថា “ទន្ទឹមនឹងនោះ ក៏សូមទទួលយកនូវរាល់ ឧបសគ្គនិងការលំបាក តែដាច់ខាតមិនឲ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្តិភាព ដោយសារតែជំនួយនោះឡើយ ។ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាប្រឹងប្រែងបំពេញ នូវតួនាទី ភារិច្ច ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងនីតិរដ្ឋ តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា​។

ជាមួយគ្នានោះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានត្រៀមខ្លួនធ្វើពលិកម្ម គ្រប់បែបយ៉ាង អនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ដើម្បីគោលបំណង និងគោលដៅដ៏ពិសិដ្ឋខាងលើ៕

 

Facebook Comments

To Top