នយោបាយ

កងពលតូចលេខ ៧០ ដាក់ញត្តិគាំទ្រទាំងស្រុង នូវគោលជំហរ សម្តេចតេជោ ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង​ ជាមួយបណ្តាប្រទេស និងអង្គការជាតិនានាជាមិត្ត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅសុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានប្រកាស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ អំពីការគាំទ្រយ៉ាងម៉ឹងម៉ាត់ ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង​ ជាមួយបណ្តាប្រទេស និងអង្គការជាតិនានាជាមិត្ត ។

ញត្តិគាំទ្រ របស់កងពលតូចថ្មើរជើងលេខ ៧០ បានឲ្យដឹងថា “យើងខ្ញុំទាំងអស់គ្នា ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ សូមប្រកាសគាំទ្រទាំងស្រុង គោលជំហរ របស់រាជរដ្ឋាភិបាល តាមរយៈ នូវប្រសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍និស្សិត និងសិក្សាការីកម្ពុជា នៅប្រទែសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ” ។

ញត្តិដដែលនេះ បានឲ្យដឹងបន្ថែមថា “យើងខ្ញុំទាំងអស់គ្នាគាំទ្រ យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនង ជាមួយបណ្តាប្រទេស និងអង្គការជាតិនានាជាមិត្ត ។

ក្នុងញត្តិបានបន្ថែមទៀតថា “យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាប្រឹងប្រែងបំពេញ នូវតួនាទី ភារកិច្ច ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព នយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងនិតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា និងត្រៀមខ្លួនរួចជាស្រេចអនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានទ័ពជើងគោក ដើម្បីគោលបំណង និងគោលដៅដ៏ពិសិដ្ឋខាងលើ”៕

 

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top