កីឡា

កីឡាករជើងចាស់ Filipe Luis មានឈ្មោះក្នុងជម្រើសជាតិវិញ សម្រាប់ប្រកួតអន្តរជាតិ

បរទេស: ខ្សែការពារឆ្វេង Filipe Luisរបស់ក្លឹប Atletico Madrid ត្រូវបានគ្រូបង្វឹកកោះហៅ ឲ្យចូលក្នុងជម្រើសឡើងវិញ បន្ទាប់ពីអាក់ខានជាច្រើនឆ្នាំ ដើម្បីជួយក្រុមក្នុងការប្រកួតមិត្តភាព ជាមួយអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានចូលមកក្នុងជម្រើស ២៣នាក់ ដើម្បីជំនួសតំណែងរបស់ Marcelo ដែលបានរងរបួស ដោយកសារ ហែកសាច់ដុំកំភួនជើង របស់គាត់ខណៈពេលលេងឱ្យ Real Madrid កាលពីចុងខែមុន។

ការដាក់បញ្ចូលកីឡាករ Luis មកលេងនៅរដូវកាលនេះ ដោយលោកគ្រូបង្វឹក Diego Simeone របស់Atletico Madrid គឺស្ថិតនៅក្រោមតំណែង ជំនួសរបស់ Lucas Hernandez ប៉ុណ្ណោះ ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top