អន្តរជាតិ

Update៖ គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ វាយប្រហារហៃទី ស្លាប់ យ៉ាងតិច១០នាក់

ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានបានចុះផ្សាយថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ វាយប្រហារនៅក្នុងប្រទេសហៃទី  នៅថ្ងៃសៅរ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានស្លាប់ ។

អ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបាននិយាយថា បន្ទាប់ពីការអង្រួន រដ្ឋាភិបាលបានបញ្ជូនកងអន្តរាគមន៍ ពិសេសចល័តទៅកាន់ កន្លែងកើតហេតុ ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង០០និង១០ព្រឹក នៅថ្ងៃអាទិត្យនេះ ដែលមាន ជម្រៅ១១,៧គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រនៃក្រុង Port-de-Paix ។

គួររំលឹកថា ប្រទេសនៅខារីបៀនមួយនេះ បានរងគ្រោះដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅក្នុងឆ្នាំ២០១០ ដែលបានសម្លាប់មនុស្សអស់ប្រមាណ ២០០.០០០នាក់ ។ គ្រោះរញ្ជួយដីនោះមានកម្រិត៧.០រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសនេះដ៏ខ្លាំងក្លាបំផុត ជិត២០០ឆ្នាំមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top