កីឡា

កីឡាករវាយកូនបាល់ Nishikori ឈានដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Japan Open

តូក្យូ៖កីឡាករវាយកូនបាល់ជប៉ុន Kei Nishikori បានផ្តួលកីឡាករលំដាប់ទី៥ គឺកីឡាករវាយកូនបាល់ Stefanos Tsitsipas ក្នុងលទ្ធផល៦-៣ និង៦-៣ ដើម្បីដណ្តើមកបានកៅអីសម្រាប់ឡើងទៅប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ Japan Open យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

កីឡាករលំដាប់លេខ៣ Nishikori បានឈ្នះពាន រង្វាន់អាជីព១១លើកចុងក្រោយរបស់ លោកនៅ Memphis កាលពី២ឆ្នាំមុន បានបង្ហាញពីការប្រកួតយ៉ាងស្វិតស្នាញ ជាមួយកីឡាករវ័យក្មេងក្រិកដែលប្រើពេលរយៈពេលត្រឹមតែ ៨២ នាទីប៉ុណ្ណោះ។

បន្ទាប់ពីបានឈ្នះពានរង្វាន់ Japan Open នៅឆ្នាំ២០១២ និងឆ្នាំ២០១៤ Nishikori នឹងត្រូវជួបជាមួយ អ្នកឈ្នះ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងកីឡាករ Kevin Andreson លំដាប់ទី២ ឬកីឡាករ Richard Gasquet របស់បារាំងនៅពេលយើង ទន្ទឹងរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលើកទី ៣៕ ដោយ៖លី ភីលីព

Facebook Comments

To Top