អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ វាយប្រហារកោះ ហុកកៃដូ ប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះថា ទីភ្នាក់ងារ ឧតុនិយមជប៉ុន បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៣ រ៉ិចទ័រ វាយប្រហារ ខេត្ត ហុកកៃដូ ដែលស្ថិតនៅភាគខាងជើងនៃ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ។

គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង ៨និង៥៨នាទីព្រឹក ម៉ោងក្នុងតំបន់ ដែលមានកម្រិត៤២,៦ ដឺក្រេនៃរយៈបណ្តោយប៉ែកខាងជើង និងកម្រិត១៤២.០ដឺក្រេនៃរយៈទទឹង ប៉ែកខាងកើត ដែលមានជម្រៅ៣០គីឡូម៉ែត្រ ។

គ្រោះរញ្ជួយដីកម្រិតទាប គឺ ៥ នៅផ្នែកមួយចំនួន នៃខេត្ត ហុកកៃដូ ដែលតាមកម្រិត រញ្ជួយខ្លាំងនៅជប៉ុន គឺកម្រិត៧ ។

នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីការខូចខាត ឬបង្ករងរបួស ឡើយ ហើយក៏មិនទាន់មានការព្រមានណាមួយ អំពីរលកយក្សស៊ូណាមិ នោះដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top