កីឡា

Mourinho នៅសល់ឧិកាសចុងក្រោយមួយទៀត គឺប្រកួតជាមួយនឹង Newcastle

ពេលវេលារបស់គ្រូ បង្វឹកព័រទុយហ្គាល់ លោកJose Mourinho ជាមួយនឹងក្លឹបបិសាច ក្រហម ហាក់បីដូចជាកាន់តែខិតមក ជិតដល់ដំណាក់កាលចុង ក្រោយហើយជាពិសេស សម្រាប់គណកម្មការគ្រប់គ្រងក្លឹប។

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៤ ខែតុលានេះបានសរសេរថា លទ្ធផលយ៉ាងណានឹងជឿជាក់ថា ត្រូវសម្រេចនៅសប្តាហ៍ក្រោយ នេះហើយរងចាំមើល ឧិកាសចុងក្រោយ របស់Mourinho នៅក្នុងការប្រកួតជាមួយនឹង Newcastleនាចុងសប្តាហ៍នេះ។

ថ្វីត្បិតតែបានជួយបិសាចក្រហមលើកពានLeague CupនិងEuropa Leagueព្រមទាំងបញ្ចប់ ទៅក្នុងចំណាត់ថ្នាក់លេខ២ កាលពីរដូវកាលមុនហើយជួយក្លឹបទៅដល់វគ្គផ្តាច់ព្រ័ត្រ FA Cupក្តីប៉ុន្តែតំណែងរបស់លោកគឺមិនមានភាពរឹងម៉ាំឡើយខណៈZinedine Zidaneនៅរងចាំ មើល តែលទ្ធផលចុងក្រោយដើម្បីមកជំនួសលោកនៅOld Trafford៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top