ព័ត៌មានជាតិ

សម្ដេចតេជោ៖ ខេត្តថ្មីមិនទាន់សម្រេចបង្កើតផង វានាំគ្នាចែក ធ្វើចៅហ្វាយខេត្តអនុខេត្ត ខ្ញុំដាក់ទៅវិញថា ប្រញាប់ងាប់ទៅណា?

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខេត្តថ្មីមិនទាន់សម្រេចបង្កើតផង លេងនាំគ្នាបែងចែកអភិបាលខេត្ត អភិបាលរងខេត្តអស់ទៅហើយ សម្ដេចបានដាក់ទៅវិញថា “ប្រញាប់ងាប់ទៅណា?” ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរទិវាគ្រូបង្រៀន នាវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៥ តុលានេះថា “ចំណារចេញពីនាយករដ្ឋមន្រ្តី បែងចេញអស់រលីង ប្រធានបក្សខេត្តត្រូវធ្ងន់ ជាងគេចំណុចហ្នឹង ដោយទាំងអាគីមទៀត ឲ្យអ្នកណាធ្វើចៅហ្វាយខេត្តថ្មី ដាក់ទៅវិញប្រញាប់ងាប់ទៅណា? មិនទាន់សម្រេចបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត អនុខេត្តទៅហើយ ឥឡូវនេះរាលដាលដល់ស្ថាប័នហើយ ។ មហាផ្ទៃបិទកុំព្យូទ័រចោល ទាំងអស់គ្មានធ្វើអ្វីទៀតទេ ខ្ញុំគ្មានពេលចុះហត្ថលេខាទេ គណៈរដ្ឋមន្រ្តីចេញ សជណមួយបញ្ចប់តែម្ដងទៅ” ។

សម្ដេចបន្ថែមថា យកសេចក្ដីប្រកាសនាយករដ្ឋមន្រ្តី ចេញ សជណ បញ្ចប់ ការសិក្សាបង្កើតខេត្តទៀតទៅ ។ សម្ដេចថា សម្ដេចរវល់ណាស់ អាក្រុមខិលខូចមួយចំនួន ដែលចាប់ផ្ដើមផ្គួរផ្គងហើយយកលុយគ្នា ត្រូវតាមទារលុយយកមកវិញ ។ ហើយកុំបាច់យកហេតុផលថា បញ្ជូនសេវាទៅកៀកប្រជាជនទេ បញ្ហាត្រង់ថា យើងធ្វើឬមិនធ្វើទេ ។

ដោយ៖ ខា ដា

Facebook Comments

To Top