កីឡា

Federer ចុះកិច្ចព្រមព្រៀម ជាមួយក្រុមហ៊ុន Uniqlo ក្នុងតម្លៃ៣០លានដុល្លារក្នុងមួយឆ្នាំ

តូក្យូ៖ កីឡាករវាយកូនបាល់ Roger Federer បាននិយាយថា ការសម្រេចចិត្តរបស់លោកបញ្ចប់កិច្ចសន្យារយៈពេល២០ឆ្នាំជាមួយនឹងក្រុមហ៊ុន Nike និងចាប់ផ្តើមនៅក្នុងជំពូកថ្មីមួយទៀតជាមួយក្រុមហ៊ុន Uniqlo ជាក្រុមហ៊ុនសម្លៀកបំពាក់ជប៉ុនដោយការប្តេជ្ញាចិត្តនៅជាមួយលោកបន្ទាប់ពីថ្ងៃឈប់ សម្រាករបស់លោកបានបញ្ចប់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

ទោះបីជាគ្មានព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុត្រូវបានប្រកាសក៏ដោយសារព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កិច្ចព្រមព្រៀងថ្មីនេះនឹងមានតម្លៃប្រហែល៣០លានដុល្លារក្នុងមួយឆ្នាំ បើប្រៀបធៀបជាមួយកិច្ចព្រមព្រៀង១០លានដុល្លារក្នុងមួយឆ្នាំដែល Federer ទទួលបានពីក្រុមហ៊ុន Nike ។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះគ្រងតំណែងជើងឯងពានរង្វាន់ Grand Slam ២០សម័យកាលក្នុងរដូវកាលរវាងលោកជាមួយក្រុមហ៊ុន Nike កាលពីខែកក្កដាលោកបានដើរចូលទីលានCentre Court នៃក្របខណ្ឌ Wimbledon ជាមួយក្រុមហ៊ុនសម្លៀកបំពាក់ Uniqlo ។

លោក Federer បាននិយាយថា ជំនឿដែលបង្ហាញនៅក្នុងរូបលោកដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Uniqlo គឺលោក Tadashi Yanai និងនាយកប្រតិបត្តិផ្នែកច្នៃប្រឌិតលោក John Jay៕

ដោយ៖ លី ភីលីព

Facebook Comments

To Top