ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម៖ រដ្ឋយកពន្ធលើ ប្រេងសាំងច្រើនជាង ប្រេងម៉ាស៊ូត ដែលធ្វើឱ្យតម្លៃប្រេងសាំង លក់រាយខ្ពស់ជាង ប្រេងម៉ាស៊ូត

ភ្នំពេញ៖ ក្រោយពីមានការរអ៊ួរ ទាំពីសំណាក់ប្រជាពលរដ្ឋ លើការឡើងថ្លៃប្រេង ឥន្ធនៈជាបន្តបន្ទាន់នោះក្រសួង ពាណិជ្ជកម្មបានបញ្ជាក់ តបវិញថា តម្លៃប្រេងសាំងមិនទាន់គិតពន្ធគឺថោក ជាងប្រេងម៉ាស៊ូតហើយក្នុងការគណនា ពន្ធគឺរដ្ឋយកពន្ធលើប្រេងសាំងច្រើនជាង ប្រេងម៉ាស៊ូត ដែលធ្វើឱ្យតម្លៃប្រេងសាំង លក់រាយ ខ្ពស់ជាងប្រេងម៉ាស៊ូត។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការមូលហេតុនៃប្រែប្រួល តម្លៃប្រេងឥន្ធនៈលក់រាយ (ផលិតផល​ប្រេងសាំង និងប្រេងម៉ាស៊ូត) នៅលើទីផ្សារក្នុងប្រទេស កម្ពុជារបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅថ្ងៃទី៣ ខែតុលានេះថា កាលពីពេលថ្មីៗនេះតម្លៃប្រេងឥន្ធនៈលក់រាយ នៅលើទីផ្សារអន្តរជាតិ មានការកើនឡើងគួរឲ្យកត់ សម្គាល់ទៅតាមបរិបទនយោបាយ ពិភពលោក ជាពិសេសការប្រឈមមុខរវាងប្រទេសលោកខាងលិចនិងប្រទេសផលិត ប្រេងធំៗដែលប្រការនេះ បានជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុង ប្រទេសកម្ពុជាដោយសារ តែកម្ពុជាជាប្រទេសនាំចូល ប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិ ដូចប្រទេសដទៃទៀតដែរ។

តាមការសង្កេតនៅតាម បណ្តាស្ថានីយ៍មួយចំនួនទៀត ដូចជា ស្ថានីយ៍ប្រឹងឥន្ទនៈតេលា ក៏មានតម្លៃ ៤៥០០រៀលដែរ សម្រាប់សាំងស៊ុបពែរ និងសាំងធម្មតា ៤១៥០រៀល ។ ក្នុងនោះ ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ វិញ សាំងស៊ុបពែរតម្លៃ ៤៤៥០រៀល និងសាំងធម្មតា ៤១៥០រៀល ហើយស្ថានីយ៍ប្រេង ឥន្ទនៈសូគីមិចក៏មិនខុសគ្នាដែរ គឺសាំងស៊ុបពែរមានតម្លៃ ៤៥០០រៀល និងសាំងធម្មតា ៤១៥០រៀល ។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ តម្លៃប្រេងសាំងនឹងចុះថ្លៃមកត្រឹម​ ៣៨៤០រៀល មិនថាស៊ុបពែរ និងធម្មតាទេ ។

សម្ដេចបន្តថា រដ្ឋនឹងត្រូវខាតបង់ក្នុង មួយឆ្នាំចំនួន ៣០លានដុល្លារបន្ថែមទៀត ជាមួយនិងការឧបត្ថម្ភទុន ដោយស្ងាត់ស្ងៀម ។

សូមបញ្ជាក់ថាក្រសួងពាណិជ្ជកម្មមិនមែន ជាអ្នកកំណត់ថ្លៃលក់រាយប្រេង ឥន្ធនៈនៅកម្ពុជាគឺក្រសួងមានភារកិច្ច ស្រង់តម្លៃឡើងចុះនៃប្រេងឥន្ធនៈ ទៅតាមទីផ្សារអន្តរជាតិមកគណនាតាម ប្រកាសអន្តរក្រសួងស្ដីពីការ កំណត់រូបមន្តសម្រាប់កែ សម្រួលថ្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចុះថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៨តែប៉ុណ្ណោះ ៕

Facebook Comments

To Top