អន្តរជាតិ

Update៖ ព្យុះទីហ្វុង Trami សម្លាប់ពលរដ្ឋ នៅជប៉ុនអស់២ និងរបួស១២០នាក់

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះថា ខ្យល់ព្យុះដែលមាន កម្លាំងដ៏ខ្លាំងក្លា ដែលបានវាយប្រហារមកលើ ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សអស់២នាក់ និង ១២០នាក់រងរបួស ហើយព្យុះនេះបាននាំកម្លាំងខ្យល់ ដ៏ខ្លាំងបោកបក់ និងបង្កជាទឹកភ្លៀងយ៉ាងខ្លាំងធ្លាក់នៅ ក្នុងតំបន់មួយចំនួន ។

ព្យុះទីហ្វុង Trami បានបង្កការរំខានដល់ការធ្វើដំណើរ នៅក្នុងប្រទេសសេដ្ឋកិច្ចទី៣របស់ ពិភពលោកមួយនេះ ដោយការធ្វើ ដំណើរតាមរថភ្លើងជាច្រើន ត្រូវផ្អាក ជាង១.០០០នៃជើងហោះហើរ ត្រូវលុបចោល និងសេវាកម្មរថភ្លើង នៅក្រុងតូក្យូ ត្រូវបានផ្អាក ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សាធារណៈ NHK បានផ្សព្វផ្សាយថា មនុស្សលើសពី២នាក់ត្រូវបានគេរាយការណ៍ មកថា កំពុងបាត់ខ្លួន និងជាង១២០នាក់ បានរងរបួស នៅក្នុងអំឡុងពេលរង ការវាយប្រហារដោយ ព្យុះដ៏ខ្លាំងក្លានេះ ។

បង្អួចផ្ទះជាច្រើន ត្រូវខ្យល់បោកបក់ឲ្យបាក់ និងរសាត់តាមខ្យល់ ហើយស្ត្រីម្នាក់ដែលមានអាយុ៦០ឆ្នាំ ត្រូវបានគេរាយការណ៍ មកថាបានបាត់ខ្លួន ចំពេលដែលមានភាពភ័យខ្លាច ដែលថា គាត់ធ្លាក់ចូលក្នុង ទឹកប្រឡាយមួយកន្លែង ៕

Facebook Comments

To Top