អន្តរជាតិ

អ្នកការទូត កូរ៉េខាងត្បូង​ ចាកចេញពី មហាសន្និបាតយូអិន​ ដោយមិនបានជួបជជែកជាមួយ សមភាគីកូរ៉េខាងជើង

ញូវយ៉ក៖​ រដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូងលោកស្រី​ Kang Kyung-wha បានចាកចេញពីទីក្រុងញ៉ូវយ៉ក​ ក្រោយពីមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៣​ ដោយគ្មានការឆ្លងកាត់ ជួបជជែកគ្នាជាមួយ សមភាគីកូរ៉េខាងជើង របស់លោកស្រីនោះទេ។

លោកស្រី Kang បានធ្វើកិច្ចចរចាជាមួយ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo និងអ្នកការទូតជាន់ខ្ពស់ មកពីប្រទេសផ្សេងៗ ក្នុងអំឡុងពេលស្នាក់នៅរបស់លោកស្រីនៅ ទីនោះ​ ប៉ុន្តែលោក Ri Yong-ho រដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើង​ បានបដិសេធសំណើ ដំបូងរបស់លោកស្រី Kang សម្រាប់កិច្ចប្រជុំមួយនៅទីក្រុងញូវយ៉ក។

ប្រភពរដ្ឋាភិបាល កូរ៉េខាងត្បូងបានឲ្យដឹងថា លោកកាងដែលបានអម ដំណើរលោកប្រធានាធិបតី មូន​ ជេអ៊ីន​ ទៅកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅក្រុងព្យុងយ៉ាង​ កាលពីដើមខែនេះ​ បាននិយាយ ទៅកាន់លោករី​ នៅលើដំណើរទស្សនកិច្ចនោះ ហើយបានស្នើពួកគេជួបគ្នាក្នុងអំឡុងពេល មហាសន្និបាតយូអិន៕ ឈូក​ បូរ៉ា

Facebook Comments

To Top