អន្តរជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដាក់លូ ប្រអបមេ កាត់ទទឹង ផ្លូវដួងងៀប ភ្ជាប់ទៅប្រឡាយ បារាំង ដើម្បីរំដោះ ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ដើម្បីដោះស្រាយ នៅបញ្ហាជន់លិច ដោយទឹកភ្លៀង នៅរដូវវស្សា ដោយកត្តានេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាលរាជធានី ភ្នំពេញ បានសម្រេច ចាប់ផ្តើមដាក់លូប្រអប់មេ កាត់ទទឹងផ្លូវ ដួង ងៀប ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ៣ជួរ ភ្ជាប់ទៅប្រឡាយបារាំង ដែលការដ្ឋាននេះ នឹងត្រូវធ្វើឡើងរយៈពេល៣០ថ្ងៃ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ឌួង ងៀប ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មេត្តាជ្រាប និងយោគយល់ ចំពោះការរំខាន ដល់ការធ្វើដំណើរ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ។

ក្នុងន័យដើម្បីដំណើរការដ្ឋាន និងអនុវឌ្ឍគម្រោងបាន ទៅតាមផែនការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំ ឲ្យប្រជាពលរដ្ឋ ធ្វើការពង្វាងផ្លូវចេញពីទីតាំងខាងលើ ជាបណ្តអាសន្ន៕

Facebook Comments

To Top