ព័ត៌មានជាតិ

ព្រះមហាក្សត្រខ្មែរ ជាភ្ញៀវពិសេស តែមួយអង្គ ក្នុងពិធីជប់លៀង បង្កើត សាធារណៈរដ្ឋ ប្រជាមានិតចិន ខួបឆ្នាំទី៦៩

ប៉េកាំង៖ ព្រះមហាក្សត្រខ្មែរ​​​ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានគេ រាយការណ៍ថា​ជាភ្ញៀវពិសេស របស់ថ្នាក់ដឹកនាំប្រទេសចិន នៅក្នុងពិធី ជប់លៀង ដើម្បីប្រារព្ធខួបលើក ទី៦៩ នៃការបង្កើត សាធារណៈរដ្ឋ ប្រជាមានិតចិន ១៩៤៩-២០១៨។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៉ិនហួ ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា មេដឹកនាំគណបក្ស និងមេដឹកនាំរដ្ឋលោកស៊ី ជីនពីង លោក Li Keqiang លោក Li Zhanshu លោក Wang Yang លោក Wang Huning លោក Zhao Leji លោក Han Zheng និងលោក Wang Qishan ព្រមទាំង ភ្ញៀវជាង ១.២០០នាក់ ទាំងក្នុង និងក្រៅប្រទេស រួមទាំងព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួមពិធីជប់លៀងនៅ មហាសាលរបស់ប្រជាជន។

តាមរយៈរូបភាព ដែលស៉ិនហួ ចេញផ្សាយបានរំលេចឲ្យឃើញ នូវភាពទំនាក់ទំនងដ៏ស្អិតរមួត និងស្នីទស្នាល របស់មេដឹកនាំចិន ជាមួយព្រះមហាក្សត្រខ្មែរ ដែលមានទំនាក់ទំនងការទូត រយៈពេល៦០ឆ្នាំផងដែរ។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានថ្លែងសុន្ទរកថាស្វាគមន៍ នៅក្នុងពិធីនោះ ខណៈដែលឧបនាយករដ្ឋមន្ត្រី Han Zheng បានធ្វើជាអធិបតីក្នុងពិធីនេះ។

លោកលីបាននិយាយថា ប្រទេសចិន នឹងប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវពហុភាគីនិយម តាមច្បាប់ និងជំរុញការបើកចំហ នៅកម្រិតខ្ពស់។

ខណៈកំពុងរក្សាការយកចិត្តទុកដាក់ អភិវឌ្ឍន៍របស់ខ្លួន ចិននឹងបើកទូលាយ ដើម្បីចែករំលែកនូវឱកាសអភិវឌ្ឍ និងរីកចម្រើន ជាមួយបណ្តាប្រទេស ដទៃទៀត។ ដោយកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៤០ នៃការកែទម្រង់ និងការបើកចំហរបស់ចិន លោក លី បានមានប្រសាសន៍ថា គ្មានអ្វីដែលអាចធ្វើឱ្យប៉ះពាល់ ដល់ការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការជំរុញកំណែទម្រង់ និងការបើកចំហនោះទេ។

លោកបាននិយាយថា ប្រទេសចិន នឹងបន្តធ្វើឱ្យ កំណែទម្រង់ស៉ីជម្រៅ ពង្រីក និងអភិវឌ្ឍកងកម្លាំង ផលិតកម្ម ក្រោមការដឹកនាំរបស់លោកស៊ី ជីនពីង លើគំនិតសង្គមនិយម ជាមួយលក្ខណៈចិន សម្រាប់សម័យថ្មី៕

Facebook Comments

To Top