អន្តរជាតិ

ពួកឧទ្ទាមស៊ីរី នឹងមិនបោះបង់ចោល ខ្សែប្រយុទ្ធជួរមុខ នៅខេត្ត Idlib

បរទេស៖ ពួកឧទ្ទាមស៊ីរីមួយក្រុម បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួននឹងមិនដកកងកម្លាំង ប្រយុទ្ធរបស់ខ្លួន ចេញពីទីតាំងប្រយុទ្ធជួរមុខ នៅក្នុងខេត្ត Idlib ស្ថិតនៅប្រទេសស៊ីរី ភាគពាយព្យ ជាទីដែលរុស្ស៊ីនិងតួកគី បានព្រមព្រៀងគ្នា បង្កើតតំបន់សគ្មានទ័ព កាលពីដើមខែនេះ ដើម្បីរារាំងប្រតិបត្តិការវាយលុក ធ្វើឡើងដោយកងកម្លាំង រដ្ឋាភិបាលស៊ីរី ។

ក្រុមឧទ្ទាម Failaq al-Sham ជាក្រុមប្រឆាំងមួយ គាំទ្រដោយតួកគី នៅក្នុងប្រទេសស៊ីរីភាគខាងជើង ក៏បាននិយាយផងដែរថា​ មួយក្នុងចំណោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង រុស្ស៊ី-តួកគី ដែលឲ្យក្រុមឧទ្ទាម ដកអាវុធធុនធ្ងន់ ចេញពីតំបន់នោះ គឺគ្មានន័យនោះទេ ព្រោះថាគ្មានអាវុធបែបនោះ នៅក្នុងតំបន់នោះឡើយ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងតួកគី-រុស្ស៊ី អំពាវនាវឲ្យសមាជិ ក្រុមប្រឆាំងស៊ីរីទាំងអស់ ចាកចេញពីតំបន់សគ្មានទ័ព ក៏ដូចជាការដកចេញ នូវរថក្រោះ រថពាសដែក និងកាំភ្លើងធំរបស់ពួកឧទ្ទាម ចេញពីតំបន់នោះ៕

ដោយ៖ប៉ាង កុង

Facebook Comments

To Top