អន្តរជាតិ

តួកគី​ ត្រៀមខ្លួនជួយ ដល់ឥណ្ឌូនេស៊ី​ ក្រោយគ្រោះថ្នាក់ រញ្ជួយដី​ និងរលកយក្សស៊ូ ណាមី

អង់ការ៉ា៖​ ប្រធានាធិបតី តួកគីលោក Recep Tayyip Erdogan បានលើកឡើងថាប្រទេសរបស់លោក ត្រៀមខ្លួនជួយដល់ ប្រទេសឥណ្ឌូណេស៊ី​ ក្រោយហេតុការណ៍ រញ្ជួយដី​ និងរលកយក្សស៊ូណាមី​ ដែលបានសម្លាប់ជីវិតមនុស្សជាច្រើន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

លោក Erdogan បានឲ្យដឹងនៅលើបណ្ដាញ សង្គមធ្វីតធ័រថា​ “ប្រទេសតួកគីត្រៀមធ្វើអ្វីគ្រប់យ៉ាង​ ដើម្បីពង្រឹងប្រទេស ឥណ្ឌូនេស៊ី​ ឱ្យជាសះស្បើយឡើងវិញ​ ក្រោយគ្រោះថ្នាក់ដ៏អាក្រក់នេះ”។

លោកបញ្ជាក់ថា​ “ខ្ញុំអធិស្ឋានសម្រាប់បងប្អូន ប្រុសស្រីរបស់យើង​ ដែលបានស្លាប់នៅក្នុងការរញ្ជួយដី​ និងរលកយក្សស៊ូណាមី​ នៅក្នុងប្រទេសឥណ្ឌូនេស៊ី​ សូមឲ្យមានការស្ទុះឡើងវិញយ៉ាងឆាប់រហ័ស​ ចំពោះអ្នករងរបួស​ និងសូមចូលរួមរំលែកទុក្ខយ៉ាង ជ្រាលជ្រៅ​ ចំពោះប្រជាជន ឥណ្ឌូនេស៊ី”៕ ឈូក​ បូរ៉ា

Facebook Comments

To Top