អន្តរជាតិ

តុលារការអ៊ីរ៉ង់​ កាត់ទោសប្រហារ ជីវិតមនុស្ស​ ៣នាក់សម្រាប់ ការប្រព្រឹត្ដិអំពើពុករលួយសេដ្ឋកិច្ច

តេរ៉ង់៖​ កាសែតអ៊ីរ៉ង់ បានរាយការណ៍ ប្រចាំថ្ងៃមួយកាលពីថ្ងៃ អាទិត្យថា​ តុលាការអ៊ីរ៉ង់​ បានផ្តល់ការកាត់ទោស ប្រហារជីវិតដល់មនុស្ស ៣នាក់សម្រាប់ “អំពើពុករលួយខាងសេដ្ឋកិច្ច” នេះបើយលោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ ចិនស៊ិនហួ​ នៅថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០១៨។

អ្នកនាំពាក្យតុលាការលោក Gholam-Hossein Mohseni-Eje’i ត្រូវបានដកស្រង់សម្តីដោយនិយាយថា​ សាលដីកានេះត្រូវបានចេញ ដោយតុលាការបឋម​ ហើយនឹងត្រូវបញ្ជូនទៅកាន់តុលាការ កំពូលសម្រាប់ការ សម្រេចចុងក្រោយ។

យោងតាមអ្នកនាំពាក្ យឱ្យដឹងថាមានមនុស្ស​ ៣២នាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទចោទប្រកាន់ដូចគ្នា​  ថ្មីៗនេះប៉ូលីស អ៊ីរ៉ង់​ បានចាប់ខ្លួនមនុស្សមួយចំនួន ដោយសារតែញុះញង់ឱ្យ មានចលាចលនៅក្នុងទីផ្សារ រូបិយប័ណ្ណ​ និងមាសរបស់ប្រទេសនេះ៕ ឈូក​ បូរ៉ា

Facebook Comments

To Top