អន្តរជាតិ

អ៊ីរ៉ាក់ សម្ដែងការសោកស្ដាយ និងខកចិត្ត ចំពោះអាមេរិក ដែលប្រកាសបិទស្ថានកុងស៊ុល នៅទីក្រុង Basra

បាកដាដ៖ ក្រសួងការបរទេសអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍នេះ បានសម្ដែងការសោកស្តាយ និងខកចិត្តចំពោះការ ដែលសហរដ្ឋអាមេរិក បានសម្រេចចិត្ត ដកអ្នកការទូតរបស់ខ្លួន ចេញពីទីក្រុង Basra របស់ប្រទេសអ៊ីរ៉ាក់ ហើយបានព្រមានពលរដ្ឋអាមេរិក មិនឱ្យធ្វើដំណើរ ទៅប្រទេសមួយនេះទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអ៊ីរ៉ាក់ “បញ្ជាក់ថាប្រទេសអ៊ីរ៉ាក់ បានប្តេជ្ញាការពារកិច្ចការ បេសកកម្មការទូតបរទេស នៅលើទឹកដីរបស់ខ្លួន និងធានាឱ្យពួកគេ ទទួលបាននូវសន្ដិសុខ និងសុវត្ថិភាព” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “សន្តិសុខរបស់ពួកគេ គឺជាផ្នែកមួយ នៃសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់ និងកាតព្វកិច្ចផ្លូវច្បាប់ និងសីលធម៌” ដោយសេចក្តីថ្លែងការណ៍ របស់ក្រសួងនេះបានកើតឡើងមួយ ថ្ងៃបន្ទាប់ពី ក្រសួងការបរទេសអាមេរិក បានសម្រេចបិទ ស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុង Basra ចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រខាងត្បូង រដ្ឋធានីបាដាដ ដោយបន្ទោសអ៊ីរ៉ង់ ចំពោះការគំរាមកំហែង សន្តិសុខនៅក្នុងតំបន់៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top