អន្តរជាតិ

ហ្ស៊កដានីបដិសេធ ការបើកឡើងវិញ នូវច្រកព្រំដែន Nassib ជាមួយស៊ីរី

បរទេស៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលហ្ស៊កដានីមួយរូប បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសហ្ស៊កដានី នៅថ្ងៃសៅរ៍នេះ បានបដិសេធសេចក្តីប្រកាសមួយ ដែលស៊ីរីធ្វើឡើងថា ច្រកព្រំដែន Nassib រវាងប្រទេសទាំងពីរ បានបើកឡើងវិញហើយ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី Joumana Ghonaimat មន្ត្រីនាំពាក្យរដ្ឋាភិបាល បាននិយាយយ៉ាងដូច្នេះថា “ច្រកព្រំដែន Jaber Nassib នៅតែបិទនៅឡើយ។ វានៅមិនទាន់បើកជាថ្មី សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរនោះទេ”។

គួរបញ្ជាក់ថា ក្រសួងគមនាគមន៍ស៊ីរី បាននិយាយថា រដ្ឋាភិបាលស៊ីរី ទើបបានបើកឡើងវិញ នូវច្រកព្រំដែន Nassib ជាមួយប្រទេសហ្ស៊កដានី ក្រោយពួកឧទ្ទាមបិទចោល ច្រកជំនួញដ៏សំខាន់នេះ អស់រយៈពេល៣ឆ្នាំ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top