ព័ត៌មានជាតិ

តាមចាប់យកលុយ និងគ្រឿងអលង្កាបានវិញ ខណៈម្ចាស់ផ្ទះភ្លេចសោរជាប់ទ្វារ ត្រូវក្មេងនៅជាមួយចូលលួច

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ ត្រូវម្ចាស់ផ្ទះតាមរកឃើញ និងយកបានមកវិញ​ មាសប្រាក់គ្រឿងអលង្កា ព្រមទាំងលុយ ជិត៤០០០ដុល្លារ ខណៈភ្លេចដកសោចេញពីទ្វារ ហើយត្រូវក្មេងបម្រើ នៅជាមួយចូលលួច នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១២និង០០នាទី នៅភូមិស្វាយព្រៃ ឃុំកន្តោង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។

ហេតុការណ៍ លួចលុយ និងគ្រឿងអលង្កា ស្ថិតនៅផ្ទះលេខ៩ ភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៨ ម៉ោង១០និង០០នាទី។ ម្ចាស់ផ្ទះដែលធ្វេសប្រហែ ឈ្មោះមៀច ផលឡៃ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះកែវ សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបំរើក្នុងផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ។

បើតាមម្ចាស់ផ្ទះ បាននិយាយថា កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ និងប្តីចាក់សោររបងផ្ទះ (ចំណុចកើតហេតុ) តែភ្លេចដកកូនសោរចេញ រួចនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅវត្តឧត្តុង្គ រហូតដល់ម៉ោង១០និង០០នាទី ថ្ងៃដដែល ស្រាប់តែជនសង្ស័យ ត្រលប់មកពីស្រុក កំណើតវិញ ចាក់សោរចូលទៅក្នុងផ្ទះ ពុំឃើញជនរងគ្រោះ និងប្តី ជនសង្ស័យក៏ចូលទៅ ក្នុងបន្ទប់ជនរងគ្រោះ លួចយកលុយ និងគ្រឿងអលង្កា ដែលទុកនៅក្នុងប្រអប់ ក្បាលគ្រែ រួមមាន លុយដុល្លារ ៣៤៨៧ដុល្លារ, លុយ ខ្មែរ៦លានរៀល, ខ្សែកប្លាទីន០១ខ្សែ មានបណ្តោងរូបព្រះ២-ខ្នាយជ្រូក១, ចិញ្ជៀនប្លាទីនដាំពេជ្រ១វង់ និង iPad ០១គ្រឿង ពណ៌ស រួចគេចខ្លួន ទៅស្រុកកំណើត ពេលនោះជនរងគ្រោះ ក៏សុំអ្នកជិតខាង ឆែកកាមេរ៉ាសុវត្តិភាពមើល ឃើញជនសង្ស័យចូលទៅក្នុងផ្ទះ រួចចេញមកវិញ។

លុះដល់ថ្ងៃទី៣០-០៩- ២០១៨ ម៉ោង១២និង០០នាទី ជនរងគ្រោះ តាមរកជនសង្ស័យឃើញ នៅភូមិស្វាយព្រៃ ឃុំកន្តោង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ឃាត់ខ្លួនជនសង្ស័យ និងដកហូតបានវត្ថុតាងមាន ៖ លុយដុល្លារ ៣៤៨៧ដុល្លារ,ខ្សែកប្លាទីន០១ ខ្សែ មានបណ្តោងរូបព្រះ២-ខ្នាយជ្រូក១, ចិញ្ជៀនប្លាទីនដាំពេជ្រ ១វង់ និង iPad ១គ្រឿង ពណ៌ស ជារបស់ជនរងគ្រោះមកវិញ រួចនាំជនសង្ស័យ រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

Facebook Comments

To Top