ជីវប្រវត្តិឥស្សរជន

ប្រវត្តិលោក អាដុល​ ហ៊ីត្លែរ​ Adolf Hitler

ការឡើងកាន់អំណាចក្តី ការគ្រប់គ្រងអំណាចក្តី ហ៊ីត្លែរ មានការលំបាក ជាង មុសសូលិនី ច្រើនណាស់ ព្រោះថា ក្នុងប្រទេស អាល្លឺម៉ង់នោះ ជាប្រទេសដែលប្រកាន់ ទំនៀមទំលាប់ប្រពៃណីខ្លាំង ។ ទាហានអាល្លឺម៉ង់ ចាត់ជាវណ្ណៈមួយផ្សេង ដោយ ឡែក ពីបុគ្គលសាមញ្ញធម្មតា ការប្រកាន់វណ្ណៈ របស់បុគ្គលថ្នាក់ទាប ថ្នាក់ខ្ពស់ មាននៅក្នុងប្រទេសអាល្លឺម៉ង់ច្រើនជាង នៅអ៊ី តាលី ទៅទៀត។

ការដែលបុគ្គលម្នាក់ ឈានមកដល់ភាពជាមេផ្តាច់ការនោះ សម្រាប់នៅអាល្លឺម៉ង់ ពិបាកជាងនៅអ៊ិតាលីណាស់។ហ៊ីត្លែរ ធ្វើការបានសម្រេច ក៏ព្រោះអាស្រ័យមនុស្សពូកែៗ នៅជួយជាជើងដៃ ដល់ពេលនេះក៏ដូចគ្នា អ្នកសង្កេតការណ៍​គ្រប់គ្នាទទួលស្គាល់ថា ហ៊ីត្លែរ មានមនុស្សពូកែៗ សម្រាប់ប្រើច្រើន ជាងមុសសុលិនីច្រើនណាស់ សម្រាប់រដ្ឋការប្រចាំនោះ ត្រូវចាត់ទុកថាល្អបំផុត នៅអ៊ឺរ៉ុប ព្រោះហេតុដូច្នោះ វិធីរបស់ហ៊ីត្លែរ និង មុសសូលិនី ទើបផ្សេងគ្នា។

មុសសូលិនី សម្តែងចេញមក​ ដោយបើកចំហ ថាខ្លួននឹងនៅគ្រប់គ្រង អំណាចឲ្យយូរបំផុត ដែលអាចយូរបាន ចំណែក ហ៊ីត្លែរ ចូលចិត្តនិយាថា មេដឹកនាំអាចស្លាប់បាន មេដឹកនាំអំណាច ផ្លាស់ប្តូរបាន តែគណៈបក្សណាស៊ី ត្រូវគង់នៅ ប្រទេសអាល្លឺម៉ង់ ។


មុសសូលិនី មិនដែលសម្តែងចេញថា ពេលខ្លួនអស់បុណ្យ​ ហើយនរណា ជាអ្នកបន្តតំណែងតទៅមុខ តែ ហ៊ីត្លែរ  បានតែងតាំង​​​ ​អ្នកបន្តតំណែង​ រួចជាស្រេច។ ការដែល ហ៊ីត្លែរ មានមនុស្សពូកែៗ ប្រើរហូតដល់អ្នករដ្ឋការ ប្រចាំនូវគ្រប់ផ្នែក​ក្នុងរាជការ ដែលត្រូវបានទទួលស្គាល់ថាល្អបំផុត នៅអ៊ឺរ៉ុប ក្នុងសម័យ ហ៊ីត្លែរ នោះ ក៏ដោយសារវិធី ២ប្រការគឺ៖
១-ការជ្រើសរើសបុគ្គល ចូលធ្វើការ ក្នុងជួររាជរដ្ឋាភិបាល មានវិធីជ្រើរើសយ៉ាងល្អិតល្អន់ សុខុមហើយ បើថ្នាក់ប្រធាន​ក៏ត្រូវមានត្រួតពិនិត្យ ស្រាវជ្រាវប្រវត្តិយ៉ាងល្អិតល្អន់ ហើយភាគច្រើន ហ៊ីត្លែរ ជាអ្នកវិនិច្ឆ័យ ជ្រើសរើសយកដោយខ្លួនឯង។

២- អ្នករដ្ឋការ ដែល ហ៊ីត្លែរ បានជ្រើសរើសដោយខ្លួនឯង ហើយតែងតាំង ក្នុងតំណែងប្រធាននោះ បើសម្តែឲ្យឃើញថា មានសមត្ថភាព ធូរលុង រឺទុច្ចរិត ចំពោះតួនាទី ក្រៅពីត្រូវបានបញ្ឈប់ រឺបណ្តេញ ចេញ តាមវិន័យរដ្ឋការហើយនោះ ច្រើនត្រូវបានគេលបធ្វើឃាត ដោយមិនអាចរកចាប់ខ្លួន ឃាតករបានទៀតផង។

ផ្នែកខាងសាសនា មិនប្រាកដថា ហ៊ីត្លែរ គាំទ្រនិកាយ រឺសាខាណាទេ តែ ហ៊ីត្លែរ មាន សទ្ធាជឿជាក់ លើព្រះជាម្ចាស់ ហើយចូលចិត្តនិយាយ ដាក់អ្នកកាសែត ដែលទៅសុំសម្ភាសន៍ថាខ្លួន ជឿជាក់ជានិច្ចថា ព្រះជាម្ចាស់ នឹងមិនព្រងើយកន្តើយ ចំពោះប្រទេសអាល្លឺម៉ង់ ព្រះជាម្ចាស់នឹង រក្សាការពារខ្លួន ដើម្បីឲ្យមានជីវិតរស់នៅ សម្រាប់ដឹកនាំប្រទេសអាល្លឺម៉ង ឲ្យមានមុខមាត់ខ្ពស់ឡើង ស្មើនឹងមហាប្រទេសដទៃទៀត ។ ហ៊ីត្លែរ មិនទទួលទានសាច់ ដូច មុសសូលិនី ទទួលទានតែអាហារ ជាមួយបន្លែ មិនទទួលទានសុរា មិនជក់បារី ដែលថា មិនជក់បារីនោះ មិនមែនគ្រាន់សម្រាកនោះ ទេ តែគាត់ស្អុយបារីរហូត មិនអាចឲ្យនរណា មកជក់បារី ចំពោះមុខបាន ពេលចាត់ជប់លៀងភ្ញៀវ ត្រូវចាត់ពីរបន្ទប់ ពេលទទួលទានអាហាររួចហើយ អ្នកដែលជក់បារី ក៏ឲ្យទៅបន្ទប់មួយ អ្នកដែលមិនជក់បារី ក៏តាម ហ៊ីត្លែរ ទៅកាន់បន្ទប់មួយផ្សេងទៀត ។

(Eingeschränkte Rechte für bestimmte redaktionelle Kunden in Deutschland. Limited rights for specific editorial clients in Germany.) (*20.04.1889-30.04.1945+), Politiker, NSDAP, D, bei einer Rede, – um 1930 (Photo by ullstein bild via Getty Images)

ក្រៅពីមិនទទួលសុរា មិនជក់បារីហើយនោះ ថែមទាំងមិនទទួលទានកាហ្វេ និងទឹកតែទៀតផង។ ក្នុងរឿងហាត់ប្រាណ ហ៊ីត្លែរ មិនដូច មុសសូលិនីទេ គឺក្រៅពីដើរលេងបន្តិចបន្តួចហើយ ហ៊ីត្លែរ ក៏ មិនលេងកីឡាផ្សេងទៀត​មិនជិះសេះ មិនបើកឡានខ្លួនឯង សូម្បីត្រួតពលទាហាន ធ្វើព្យុហយាត្រា ក៏ប្រើរថយន្ត ដោយឈរលើរថយន្ត តែការឈរលើរថយន្តនេះ ហ៊ីត្លែរ អាចឈរបាន ៥ ម៉ោង។

មុសសូលិនី ចូលដេកពីព្រលប់ ភ្ញាក់ពីព្រលឹម តែ ហ៊ីត្លែរ ក្រដេកក្រភ្ញាក់ តាមធម្មតា ហ៊ីត្លែរ ចូលដេកម៉ោង ២ យប់ ភ្ញាក់ពេលថ្ងៃត្រង់ លើកលែងតែមានធុរៈចាំបាច់ ដែលត្រូវភ្ញាក់លឿនជាងនេះ។ការងារផ្សេងៗ ធ្វើនៅពេលរសៀល ការប្រជុំ រឺការថ្លែងសុន្ទរកថា​ ភាគច្រើនចូលចិត្ត ធ្វើនូវពេលយប់ ។

តែទោះយ៉ាងណាក្តី សម្រាប់ភាពរឹងមាំ ផ្នែករាង្គកាយនោះ ហ៊ីត្លែរ មានច្រើនស្មើនឹងមេដឹកនាំផ្តាច់ការ ដទៃទៀតដែល ។ ពេល ហ៊ីត្លែរ មានអាយុ ៥ឆ្នាំ សក់នៅមិនទាន់ស្កូវ សិរសា ក៏មិនទាន់ទំពែក កាន់ តែអាយុច្រើន កាន់តែមានភាពសង្ហាឡើង បើយករូបថត ពេល ហ៊ីត្លែរ មានអាយុ ៥០ ទៅប្រៀបជាមួយរូបថត ពេលគាត់មានអាយុ ២៥-២៦ អាចឃើញបានថា ហ៊ីត្លែរ ក្នុងបច្ឆិមវ័យ មានភាពស្រស់ សង្ហា ជាងពេលនៅកម្លោះណាស់ សមត្ភាពក្នុងអត់ធន់ ធ្វើការងារក៏ប្រហាក់ប្រហែល នឹងអ្នកដទៃ។

ក្នុងកំឡុងពេលដែលមានបញ្ហា រឿងរឹបអូសខេត្តរៃន៍ ហ៊ីត្លែរ អាចធ្វើការបានពីរយប់ពីរថ្ងៃ ដោយមិនដេកពួនឡើយ លុះដល់យប់ទីបី រឿងរ៉ាវផ្សេងៗ ក៏រៀបរយ តែ ហ៊ីត្លែរ ក៏មិនបានចូលដេកភ្លាមដែរ គេចាត់ជប់លៀង រួចហើយ បញ្ចាំងខ្សែភាពយន្ត មើលរហូតដល់ម៉ោង ២យប់ថែមទៀត ។ ហ៊ីត្លែរ មិនចេះភាសាដទៃ ក្រៅពីភាសាអាល្លឺម៉ង់ ដូច្នេះសៀវភៅភាសាផ្សេង ទើបមិនមានឳកាស បានអាន តែសៀវភៅអាល្លឺម៉ងនោះ គាត់អានច្រើនណាស់។

ប្រភេទសៀវភៅ ដែលចូលចិត្តបំផុត គឺទស្សនវិជ្ជា និងប្រវត្តិសាស្ត្រ មិនចេះលេងតន្ត្រី ដូច មុសសូលិនី តែជាមនុស្សចូលចិត្តតន្ត្រីខ្លាំងណាស់ ។

ហ៊ីត្លែរ ចូលចិត្តអាងខ្លួនឯងថា ជាអ្នកតន្ត្រីល្ខោនអូប៉េរ៉ា រឿងខ្លះ ហ៊ីត្លែរ ពោលថាធ្លាប់បានមើល ១០០ ដង បទភ្លេងរបស់វ៉ាកនើរ៍ ជាបទភ្លេងដែលមានឥទ្ធិពល ក្នុងជីវិតរបស់​ ហ៊ីត្លែរ ខ្លាំងណាស់ ក្នុងថ្ងៃដែលធ្វើការងារសំខាន់ៗ និងក្នុងរវាង រងចាំមើលលទ្ធផលការងារថា នឹងសម្រេច រឺមិនសម្រេចនោះ ហ៊ីត្លែរ តែងតែទៅមើលល្ខោនអូប៉េរ៉ា ។

ការប្រជុំរដ្ឋសភាភាគច្រើន ប្រជុំនៅក្នុងរោងល្ខោន ពេលប្រជុំរួច ហើយក៏បើកឆាកសម្តែងល្ខោនអូប៉េរ៉ា ឲ្យពួកអ្នកដែលមកប្រជុំ មើលល្ខោនទាំងអស់គ្នាតទៅ ក្នុង ពេលរាត្រី ដែលនឿយហត់ខ្លាំង និងមានរឿងកង្វល់ រហូតដេកមិនលក់ ទាល់តែហៅមនុស្ស ឲ្យមកលេងវីយ៉ូឡុង ឲ្យស្តាប់ ទើបអាចដេកលក់បាន ។

តាមពិតហើយនោះ ហ៊ីត្លែរ ជាអ្នកសិល្បៈគ្រប់យ៉ាង យើងជ្រាបហើយថា ការសិក្សារបស់ ហ៊ីត្លែរ ផ្នែកមូលដ្ឋាននោះ គឺបានសិក្សាផ្នែកហត្ថកោសល្យវិជ្ជា ជាងគំនូរ ក្នុងពេលដែលក្រីក្រ គេចិញ្ចឹមខ្លួន ដោយការគូររូបភាពប័ណ្ណប្រៃសណីយ៍លក់ តែសមត្ថភាពជាជាងគំនូរនេះ មិនសូវជាល្អប៉ុន្មានទេ គ្រូបានណែនាំ ឲ្យ ហ៊ីត្លែរ រៀនខាងស្ថាបត្យកម្ម ហើយ ហ៊ីត្លែរ ក៏មានការចាប់អារម្មណ៍វិជ្ជានេះយ៉ាងខ្លាំង ក្នុងកាលតមក។ ការសាងអាគារធំៗ រឺទីកន្លែងសំខាន់ៗ នៅអាល្លឺម៉ង់ ក្នុងសម័យដែល ហ៊ីត្លែរ កំពុងមានអំណាចនោះ ភាគច្រើន ហ៊ីត្លែរ ជាអ្នកផ្តល់គំនិត ក្នុងការគូសប្លង់ និងត្រួតពិនិត្យប្លង់ កសាងដោយខ្លួនឯង សូម្បីការសាងថ្នល់ បែបថ្មីសម្រាប់បើកបរ រថយន្ត ក្នុងល្បឿនលឿនបាន ហ៊ីត្លែរ គឺជាមេការខ្លួនឯងទាំងអស់។

ថ្នល់ដែលសាងឡើងថ្មីៗ ជាថ្នល់ សម្រាប់ភាពរហ័សរួសរាន់ ហើយសាងបានល្អ ជាងគ្រប់ប្រទេស ដែលធ្លាប់បានកសាង ពីមុនមក ដោយសាងជាថ្នល់ពីរខ្សែស្របគ្នា ជាថ្នល់សម្រាប់ធ្វើដំណើរ ទៅមួយខ្សែនិងសម្រាប់ ធ្វើដំណើរ មកមួយខ្សែ បើដល់កន្លែង ដែលត្រូវឲ្យថ្នល់ផ្សេងឆ្លងកាត់ ក៏ធ្វើស្ពានត្រង់ថ្នល់ឆ្លងកាត់ នោះឡើង ខ្ពស់ រឺឲ្យចុះទៅខាងក្រោមដោយវិធីនេះ រថយន្តអាចរត់កាត់តាមថ្នល់ថ្មីនេះ ដោយល្បឿន យ៉ាងលឿន ដោយមិនបាច់ក្រែងថា នឹងបញ្ច្រាសទិស ជាមួយនរណាឡើយ ក្នុងចម្ងាយដល់ទៅ ១០០រឺ ២០០ មៃល៍ ចាត់ទុកជាថ្នល់ នៃភាពរួសរាន់យ៉ាងពិសេស។

តែទាំងនេះ ក៏មិនបានមានន័យថាខ្លួន ហ៊ីត្លែរឯង ចូលចិត្តល្បឿនលឿន ដោយផ្ទាល់ខ្លួន ហ៊ីត្លែរ មិនចូលចិត្តល្បឿនលឿន ដូច មុសសូលិនីទេ គាត់មានអាកាសយាន សម្រាប់ប្រើផ្ទាល់ខ្លួន តែក៏មិនសូវប្រើ​មានរថភ្លើងពិសេស សម្រាប់ផ្ទាល់ខ្លួន តែមិនព្រមឲ្យបើកលឿន ហួសពី ៥០គឺឡូមែត្រ ក្នុងមួយម៉ោងទេ។ ហ៊ីត្លែរ មានការចងចាំល្អ ដែលបុគ្គលសំខាន់ទាំងឡាយ ត្រូវមាន ។

ហ៊ីត្លែរ មិនបានទទួលប្រាក់ខែ ក្នុងតំណែងមុខនាទីទេ បានន័យថាធ្វើការងារ ឲ្យប្រទេសជាតិ ដោយមិនទទួលប្រាក់ខែឡើយ តែ ហ៊ីត្លែរ មានចំណូលជាច្រើន ពីការចំណាយសៀវភៅជាពិសេស សៀវភៅរឿង “ការតស៊ូរបស់ខ្ញុំ” នោះធ្វើចំណូលឲ្យ ហ៊ីត្លែរ គិតជាប្រាក់ខ្មែរ ប្រមាណ មួយឆ្នាំប្រាំរយលានរៀល ក្រៅពីនោះ ការថ្លែងសុន្ទរកថាម្តងៗ ពេលបោះ ពុម្ពចំណាយ ក៏បានប្រាក់មិនតិចដែរ តែចំណូលទាំងអស់នេះ ភាគច្រើនប្រើទៅក្នុង រឿងនយោបាយ។ ខ្លួន ហ៊ីត្លែរ ឯង ក៏ស្ទើរតែគ្មាន ភាពចាំបាច់អ្វី ត្រូវប្រើប្រាស់លុយកាក់ រឺទុកដាក់មាសប្រាក់ ធ្វើអ្វីព្រោះផ្ទាល់ខ្លួន មិនសូវបានប្រើអ្វីការតែង កាយ ក៏មានឯកសណ្ឋាន តែម្យ៉ាងមិនផ្លាស់ប្តូរ ។

មុសសូលិនី តាមប្រក្រតី ជួយទំនុកបម្រុងញាតិ មិត្តបងប្អូន និងមានទំនុកចិត្ត ប្រគល់ការងារសំខាន់ ឲ្យដល់ ឈាមជាប់ខ្សែស្រឡាយ សាច់សាលោហិត ក្នុងក្រុមគ្រួសាររបស់ខ្លួន ចំណែក ហ៊ីត្លែរ មិនមែនដូច្នោះទេ ឋានៈញាតិមិត្តបង ប្អូនរបស់ ហ៊ីត្លែរ ក្រីក្រមកតាំងពីណាពីណី ពេល ហ៊ីត្លែរ បានជាធំហើយ ក៏នៅមានឋានៈ ដូចដើម ភាពប្រណីតផ្ចិតផ្ចង់ ក៏តិចជាង មុសសូលិនីៗឲ្យរូបថត ដល់មនុស្សរាប់លាននាក់ តែមនុស្សដែលនឹងបាន រូបថតរបស់ ហ៊ីត្លែរ ពី ហ៊ីត្លែរ ផ្ទាល់នោះ មានចំនួន មិនដល់ ១៥ នាក់ផង។ លក្ខណៈសំខាន់ក្នុងខ្លួន ហ៊ីត្លែរ ក៏គឺសេចក្តីតាំងចិត្តមុតមាំ មានគោលជំហរដ៏មុះមុត។ ហ៊ីត្លែរ អាចប្តូរកុសលោបាយ ផ្លាស់មធ្យោបាយ តែគោលជំហរ មិនដែលផ្លាស់ឡើយ។

សត្រូវរបស់ ហ៊ីត្លែរ ចូលចិត្ត អាងចំនុច ដែល ហ៊ីត្លែរ និយាយ ភូតកុហក តាមការពិត ហ៊ីត្លែរ ក៏ បានធ្វើខុស ពីការប្តេជ្ញារបស់ខ្លួនជាច្រើនរឿង តែវាគ្រាន់ជាការប្តូរ កុសលោបាយ និងផ្លាស់មធ្យោបាយប៉ុណ្ណោះ ចំណែកគោលជំហរ ដ៏ មុះមុត ក្នុងការសាង កំលាំង របស់ប្រទេសអាល្លឺម៉ង់ ហ៊ីត្លែរ មិនដែលផ្លាស់ប្តូរឡើយ។

Facebook Comments

To Top