ព័ត៌មានជាតិ

រោងចក្រកែច្នៃសំរាម ឲ្យក្លាយជាគ្រឿង សំណង់ និងសង្ហារឹម របស់ជប៉ុន នៅខេត្តស្វាយរៀង ស្វាគមន៍សំរាម ក្រុងបាវិត មួយថ្ងៃជិត២០០តោន

ស្វាយរៀង ៖ ជាការពិតណាស់ សំរាម គឺជាផ្នែកមួយ ដែលអាជ្ញាធរ មានការគិតគួរយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាណាឲ្យ សោភ័ណ្ឌភាពទីប្រជុំជន ក្រុងនីមួយៗ មានអនាម័យរបៀបរៀប រយល្អ ក្នុងនោះ ក៏បានចំណាយថវិការជាតិយ៉ាងច្រើន ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ដែលគ្មាន សំរាម ។

ម្យ៉ាងទៀតសំរាម ក៏ជាប្រភពមេរោគមួយ ដែលបង្កផលប៉ះពាល់សុខមាលភាព ប្រជាពលរដ្ឋ បើពុំមានការវិចខ្ចប់ឲ្យ បានត្រឹមត្រូវនិង យកទៅទុកកន្លែង ដែលមានសុវិត្ថិភាពទេនោះ។ ទើបនាពេលថ្មីៗនេះ អាជ្ញាធរខេត្តស្វាយរៀង បានទទួលជួបពិភាក្សា ជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) និងលោក Yasuhara តំណាងអង្គការ JICA និងសហការី ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង រថយន្តដឹកសំរាម និងការសាងសង់រោងចក្រកែច្នៃសំរាមទៅជាគ្រឿង សំណង់និងសង្ហារិម ក្នុងទឹកដីខេត្ត ស្វាយរៀង។

ពាក់ព័ន្ធទៅការបង្កើតរោងចក្រកែច្នៃ សំរាម អោយទៅជាគ្រឿងសំណង់ និងគ្រឿងសង្ហារិម នេះតំណាងក្រុមហ៊ុនហាយប្រីដដែល កំពុងតែប្រតិបត្តិការប្រមូល សំរាមនៅទីប្រជុំជនក្រុង បាវិត ខេត្តស្វាយរៀង បានថ្លែងថាសព្វថ្ងៃ សំរាម នៅក្រុងបាវិតក្នុងមួយថ្ងៃ ប្រមាណពី១២០ ទៅ១៧០តោន ដូច្នេះបើមានក្រុមហ៊ុនកែច្នៃសំរាម មកវិនិយោគនោះ ក្រុមហ៊ុនលោកស្វាគមន៍ ជានិច្ច ព្រោះរាល់ថ្ងៃខណះដែលដឹកសំរាម ដល់ទីលានចាក់សំរាម ត្រូវចំណាយថវិការ ជួលកម្មករឲ្យដុតសំរាមចោលទៀត។

ប្រភពពីតំណាងក្រុមហ៊ុនហាយប្រីដ បានថ្លែងបន្តទៀតថា រថយន្តដែលត្រូវដឹកសំរាម របស់ក្រុមហ៊ុន មាន១៩គ្រឿង និងកម្មករប្រមាណ ជិត៥០នាក់ ដែលកំពុងធ្វើប្រតិបត្តិការ ប្រមូលសម្រាមនៅក្រុងបាវិត។ ហើយកាលពីមុនក្នុងមួយថ្ងៃ មានសំរាមតែ៧០ទៅ៩០តោន ប៉ុណ្ណោះតែនៅឆ្នាំ២០១៨នេះសំរាមកើនដល់ពី១២០ទៅ១៧០តោន ក្នុងមួយថ្ងៃ ដូច្នេះមាន ការកើនឡើងច្រើន ជាងមុនដោយសារកំណើន របស់ប្រើប្រាស់និងគ្រឿង ហូបចុកតាម រោងចក្រ កាស៊ីណូ និងតាមផ្ទះប្រជាពលរដ្ឋ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមតំណាង ក្រុមហ៊ុននេះ ក៏បានបង្ហាញសុដិ្ឋនិយមថា ក្រុមហ៊ុនប្រមូលសំរាមរបស់លោក និងសហការ ជាមួយក្រុមហ៊ុនជប៉ុន ដែលមានបំណងមក បង្កើតរោងចក្រកែច្នៃសំរាមនេះ ហើយក៏បាន សំណូមពរឲ្យក្រុមហ៊ុនសំរាមនេះ មកបង្កើតរោងចក្រអោយគៀក និងទីលានចាក់ សំរាម ដើម្បីងាយ ស្រួលប្រមូលសំរាមយកទៅកែច្នៃផងដែរ។

សូមបញ្ជាក់ថា បើតាមការប្រជុំពិភាគសាររវាងអាជ្ញាធរ ខេត្តនិងក្រុមហ៊ុន កែច្នៃសំរាម នេះអាជ្ញាធរខេត្ត ក្នុងនាមរដ្ឋបាលខេត្តនៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យ គម្រោង នេះសម្រេចបានលទ្ធផលជោគជ័យ ១០០% ព្រោះថា ការបង្កើតរោងចក្រកែច្នៃ សំរាម ទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារិមនេះ មិនត្រឹមតែបានផ្ដល់ការងារ ធ្វើបន្ថែមជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណទីក្រុង គាំទ្រទៅដល់ផែនការរបស់រដ្ឋបាល ខេត្តក្នុងការជំរុញ លទ្ធភាព នៃការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ ។

ដោយ ៖ យាងដានុត

 

Facebook Comments

To Top