នយោបាយ

អតីតមន្រ្តី CNRP ព្រលះលោក សម រង្ស៊ី ថា មិនដែលគោរពច្បាប់នៅកម្ពុជា

ភ្នំពេញ៖ លោក លឹម គឹមយ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ(CNRP) បានអះអាងថា លោក សម រង្ស៊ីអតីតប្រធានគណបក្សមិន ដែលទទួលស្គាល់រាល់ការអនុវត្តច្បាប់នៅកម្ពុជាម្តងណាឡើយ ជាក់ស្តែងគឺសំណុំរឿងរបស់គាត់តែម្តង។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ខណៈលោក សម រង្ស៊ីបានជាប់បណ្តឹងជាច្រើននៅក្នុងដៃតុលាការពីសំណាកមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ប៉ុន្តែលោកមិនដែលចូលរួមសោះស្រាយម្តងណានោះទេ។

លោក លឹម គឹមយ៉ា បានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨យ៉ាងដូច្នេះថា “ខ្ញុំឆ្លើយទៅលោក Pharith Hok ដែលជាមនុស្ស ម្នាក់គាំទ្រកម្លាំងសង្គ្រោះជាតិជាពិសេសក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ដែលត្រូវដឹងថា នៅពេលនោះ និងរហូតមកដល់សព្វថ្ងៃ លោក កឹម សុខា អត់ទាន់មានទោសទេ គឺតុលាការអត់ទាន់កាត់ទោសគាត់ទេ”។

លោកបន្តថា “ចំណែក លោក សម រង្ស៊ី តុលាការបានកាត់ទោស ហើយលោក សម រង្ស៊ី ក៏ព្រមទទួលដោយមិនប្តឹងតក្តី ។ យើងអាចយល់ថា តុលាការមិនត្រឹមត្រូវ តែយើងរស់នៅស្រុកមួយ ត្រូវគោរពច្បាប់ដែលមាន បើមិនយ៉ាងដូច្នេះទេ គឺអនាធិបតេយ្យដែលស្តាយគឺលោក សម រង្ស៊ី ដែលជាអ្នកផ្តល់គំនិតឲ្យកែរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០០៦បានជាច្បាប់ខ្លះចេញមកមិនប្រក្រតី” ។

លោក លឹម គឹមយ៉ា គូសបញ្ជាក់ទៀតថា “តែខ្ញុំស្តាយនៅក្នុងបក្សកាលពីឆ្នាំ២០១៥នៅពេលប្រជុំគណៈកម្មាការនាយកខ្ញុំបានស្នើឲ្យសមាជិកបក្ស យើងទាំងអស់ដែលត្រូវប្រកាសទ្រព្យសម្បត្តិសូមប្រកាសជាសាធារណៈ នេះជាឆន្ទៈនយោបាយមួយចង់បង្ហាញប្រជាពលរដ្ឋថាយើងមានតម្លាភាពក្នុង នយោបាយដែលយើងបានសន្យាក្នុងបន្ទាន់នយោបាយ ហើយលោក សម រង្ស៊ី តែងតែមានមោទនភាពស្រែកជាញឹកញាប់”។

លោកថា “យើងគ្មានការបារម្ភអ្វីទេពីព្រោះយើងមិនដែលមានឱកាសនឹងពុករលួយ ។ នេះជៀសវាងគំនាបរបស់គេ ដោយគេសំឡុតម្តងម្កាលថា គេនឹងបើកស្រោមសំបុត្រមើល ។ តែលោក សម រង្ស៊ី បានជំទាស់ដាច់ខាតមិនព្រម។ តែចំពោះខ្ញុំ ខ្ញុំបានប្រកាសជាសាធារណៈទ្រ ព្យសម្បត្តិរបស់ខ្ញុំ ។
បើតាមអ្នកខ្លះ គឺគេមានគំនិតថា ខ្លាចមានគេមកចាប់ជំរិត ជាលេសមួយ ទៀតសមសួន គឺប្រកាសលើសដែលខ្លួនមានដល់ពេលគេកាន់អំណាច គេអាចពុករលួយបានពីព្រោះគេប្រកាសទ្រព្យសម្បត្តិលើសដែលខ្លួនមានសព្វថ្ងៃ” ។

ជាមួយគ្នានោះដែរ លោក លឹម គឹមយ៉ា ក៏បានថ្លែងការពារលោក កឹម សុខា ផងដែរចំពោះពាក្យសំដីរបស់លោក កឹម សុខា និយាយនាពេលកន្លងមក ដែលតុលាការចោទប្រកាន់ថា ជាអំពើក្បត់ជាតិ ដោយមានបរទេសនៅពីក្រោយខ្នងថា នោះគ្រាន់តែប្រាប់អ្នកគាំទ្រប៉ុណ្ណោះអំពីឥរិយាបទត្រឹមត្រូវដែល អ្នកប្រាជ្ញនយោបាយបរទេសពន្យល់ដើម្បីរំលំពួកផ្តាច់ការគឺត្រូវពន្យល់ប្រជាពលរដ្ឋឲ្យចេះដឹងក្នុងការជ្រើសរើសអ្នកដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ដោយការបោះឆ្នោត នេះគឺមធ្យាបាយអហិង្សា ហេតុនេះហើយបានជាចៅក្រមស៊ើបសួរមិនអាចរកលេសចោទលោក កឹម សុខា ជាង១ឆ្នាំមកនេះ ។

ចំណែកលោក មុត ចន្ថា ដែលជាមន្ត្រីជំនិតរបស់លោក កឹម សុខា ក៏បានលើកឡើងថា ទោះបីជាច្បាប់ដែលរដ្ឋសភាអនុម័តដោយអយុត្តិធម៌យ៉ាងណាក្តី ទាំងប្រជាជន និងអ្នកតំណាងរាស្ត្រត្រូវតែគោរពទាំងអស់គ្នា ៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top